រាជធានីភ្នំពេញ ៖ ពិតណាស់ ជឿជាក់ថា បងប្អូនប្រាកដជាស្គាល់ ផលិតកម្មសាស្ត្រ ស្ទើរគ្រប់ៗគ្នាហើយ ព្រោះ មួយរយៈចុងក្រោយនេះ ខ្សែភាពយន្ត ចេញពីផលិតកម្មនេះ ទទួលការគាំទ្រគ្រប់ៗរឿង តែម្តង ជាមួយគ្នានេះ ក៏ទទួលការ កោតសរសើរជាខ្លាំង ដោយសារគុណភាពរូបភាព សាច់រឿង និងចំណងជើង ដែលបង្ហាញភាពទាក់ទាញខ្លាំង ខុសពីខ្សែភាពយន្ត ខ្មែរពីមុនៗ។

លើសពីនេះទៅទៀត រឹតតែចាប់អារម្មណ៍ខ្លាំង ព្រោះម្ចាស់ផលិតកម្មដែលកំពុងមានទីផ្សារមួយនេះ ជាមនុស្សស្រី គឺអ្នកស្រី ប៊ុន ចាន់និមល ដែលត្រូវបាន សង្គមឲ្យតម្លៃជាខ្លាំង ជាមនុស្សស្រីមែនពិត តែរាល់កិច្ចការងារ ស្នាដៃរបស់អ្នកស្រីមួយៗគឺ សុទ្ធតែល្បីទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ ទើបតែឆ្លងថ្ងៃកំណើតមិនទាន់បានប៉ុន្មានផង ស្រាប់តែ ម្ចាស់ផលិតកម្មរូបនេះ ត្រូវទម្លាយថា ផ្ទុកជំងឺកូវីដ១៩ ដែលបច្ចុប្បន្ននេះ កំពុងសម្រាកព្យាបាលនៅ  ព្រឺមៀរសេនធ័រសែនសុខ ដែលអ្នកស្រីអះអាងថា ពេលនេះ ស្ថានភាពជំងឺមានសភាពល្អប្រសើរខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អ្នកស្រី ប៊ុន ចាន់និមល 
  អ្នកស្រី ប៊ុន ចាន់និមល 
  អ្នកស្រី ប៊ុន ចាន់និមល  និងស្វាមី
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]