ហុងកុង៖ ការសម្រេចចិត្តលែងលះភរិយា និងបានវិលត្រឡប់ មករួមគ្នាជាមួយអតីតគូស្នេហ៍វិញ បានធ្វើឱ្យ តារាប្រុស លោក Nicholas Tse មានភាពចម្រូងចម្រាសយ៉ាងខ្លាំង ក្នុងវិស័យកម្សាន្តចិន។ ជាពិសេស តារាប្រុសរូបនេះ ថែមទាំងត្រូវបាន មហាជនលើកឡើងពី ការធ្វេសប្រហែសចំពោះកូនៗ មិនមើលថែកូនប្រុសទាំងពីរឲ្យបានល្អ ដែលធ្វើឲ្យលោកកាន់តែទទួលការរិះគន់យ៉ាងច្រើន។
ដោយឡែក ថ្មីៗនេះ យោងតាមទំព័រដ៏ល្បីមួយ បានចែករំលែកពីបទសម្ភាសន៍ចាស់ៗ របស់ Nicholas Tse អំពីទំនាក់ទំនងរបស់ខ្លួន ជាមួយនឹងកូនប្រុសពីរនាក់ ដោយបានសាកសួរថា ក្នុងចំណោមកូនទាំងពីរ នរណាដូចតារាប្រុសរូបនេះជាង ហើយ លោក Nicholas Tse ក៏បានឆ្លើយដោយរីករាយថា ជាកូនច្បងរបស់ខ្លួន ។ ប៉ុន្តែនៅពេលដែលគេសួរបញ្ជាក់ឲ្យច្បាស់ម្ដងទៀត លោកស្រាប់តែបាននិយាយថា ទោះយ៉ាងណា ក៏មានភាពស្រដៀងគ្នាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត ប្រភពដដែលនេះ បានអធិប្បាយថា អរគុណចំពោះប្រយោគមួយឃ្លានេះ និងអាចយល់បានថា តារាសម្ដែងរូបនេះហាក់មិនខ្វល់ពីរបៀបរស់នៅរបស់កូនៗឡើយ ព្រោះសំណួរដែលសួរយ៉ាងលម្អិត ធ្វើឱ្យលោកមិនអាចឆ្លើយបាន ព្រមទាំងអាចបង្ហាញទៀតថា លោក Nicholas Tse កម្រនឹងទៅលេងកូនៗខ្លួនណាស់៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]