តារាកម្សាន្ត÷ កាលពីពេលថ្មីៗនេះ មហាជន និងជាពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកនៅស្រុកថៃបានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញគូស្នេហ៍ប្រុសស្រលាញ់ប្រុសមួយគូដ៏ស្រស់សង្ហា ដឹកដៃគ្នាត្រសងចូលរោងការឡើងបើកចំហ មិនចាញ់គូស្នេហ៍ស្រលាញ់ភេទផ្ទុយគ្នាប៉ុន្មានទេ។

ជាក់ស្តែងនៅក្នុងរូបថតប៉ុន្មានសន្លឹកដែលបង្ហោះដោយគណនីហ្វេសប៊ុកមួយមានឈ្មោះជាភាសាថៃថា บุญชู บัวทะราช បានបង្ហាញអំពីសកម្មភាពហែជំនូន សែនចងដៃ សំពះផ្ទឹម ដោយមានការចូលរួមពីលោកមេបាដែលជាឪពុកម្តាយទាំងសងខាង និងមានការរៀបចំសុទ្ធសឹងតែជារបៀបទូទៅក្នុងពិធីរៀបមង្គលការផ្លូវការ ហើយថែមទាំងបានបង្ហាញរូបថតដ៏ផ្អែមល្ហែមរវាងគូស្នេហ៍ប្រុសស្រលាញ់ប្រុសដ៏ស្រស់ស្អាតមួយគូនេះថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា ប្រទេសថៃជាប្រទេសមួយក្នុងតំបន់ដែលមានអាត្រាខ្ពស់នៃចំនួនអ្នកស្រលាញ់ដូចគ្នា(LGBTQ) ហើយសិទ្ធិសេរីភាពជាទូទៅនៃអ្នកស្រលាញ់ភេទដូចគ្នាក៏មានលក្ខណ:បើកចំហផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

ទិដ្ឋភាពថ្ងៃរៀបមង្គលការ
ទិដ្ឋភាពថ្ងៃរៀបមង្គលការ
ទិដ្ឋភាពថ្ងៃរៀបមង្គលការ
គូស្នេហ៍ប្រុសស្រលាញ់ប្រុស
គូស្នេហ៍ប្រុសស្រលាញ់ប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]