រាជធានីភ្នំពេញ៖ ពិតណាស់ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម សាន់ដេ លោក អ៊ីណូ នាពេលថ្មីៗនេះ បានបង្ហើប ក្នុងការត្រៀមចេញ MV បទចម្រៀងថ្មី ដែលមហាជនទន្ទឹងរង់ចាំ និងមើលឃើញថា ចម្រៀងនេះ មានលក្ខណៈបែបបុរាណ ព្រោះតែលោកចង់អភិរក្ស និងលើកតម្កើងផ្នែកសិល្បៈបុរាណ ក្នុងនោះ បទចម្រៀងមួយបទនេះ មានចំណងជើងថា ការពារ (The Guardian)។

តាមរយៈបទសម្ភាសន៍ជាមួយ ផ្ទះតារា តារាចម្រៀងសំឡេងស្អក អ៊ីណូ បានទម្លាយឱ្យដឹងថា លោកធ្វើចម្រៀងនេះឡើង ដើម្បីលើកស្ទួយដល់សិល្បៈ និងវប្បធម៍បុរាណ ណាមួយលោក​ក៏ចង់ដាស់សតិដល់យុវជនសម័យថ្មីផងដែរ។ ម្យ៉ាងវិញទៀត លោកថា ធ្លាប់តែធ្វើបទចម្រៀងផ្នែកសម័យ និងមនោសញ្ចេតនា ក្នុងនោះ លោកចង់ផ្តល់ភាពប្លែកភ្នែក ប្លែកអារម្មណ៍ដល់មហាជនខ្មែរ ដែលជាការនិពន្ធរបស់លោកផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមការរៀបរបស់ អ៊ីណូ មានបង្កប់បញ្ចូលនូវទម្រង់សំឡេងបុរាណ ស្រឡៃ ស្នែង និងរនាត។ មួយវិញទៀត ចំពោះឈុតសម្លៀកបំពាក់របស់លោកប្រើប្រាស់ នៅក្នុងបទចម្រៀងនេះ គឺលោកប្រើទាំងសម័យ និងបូរាណ។ ់ចំណែកឯ MV ចម្រៀងនេះ មានរយៈពេល ៣ ទៅ ៤ នាទីជាង ក្នុងនោះ បើតាមការបង្ហើបប្រាប់លោក អ៊ីណូ ចំពោះចម្រៀងនេះ​ លោកបានចំណាយថវិកាផ្ទាល់ខ្លួនរហូតទៅ ជិត ២ម៉ឺនដុល្លារអាមេរិក។ ហើយបទចម្រៀងដែលមានចំណងជើងថា ការពារ ឬ The Guardian ត្រៀមបញ្ចេញឱ្យមហាជនទស្សនា យ៉ាងហោចណាស់មុនថ្ងៃទី២៥ ខែធ្នូ ពោលគឺមុនបុណ្យគ្រិស្តម៉ាស៕

អ៊ីណូ
អ៊ីណូ
អ៊ីណូ
អ៊ីណូ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]