សេអ៊ូល៖ មិនបាំងមិនបានប៉ុន្មានថ្ងៃទៀតទេរឿងភាគ ដែលគេទន្ទឹមរង់ចាំជាងគេ ក្នុងឆ្នាំ ២០២១ នេះ ដែលមានចំណងជើងថា «Snowdrop» ដោយបានសម្តែងដោយ Jung Hae In និងតួស្រី ចូលរួមសម្តែងដោយ Jisoo សមាជិកក្រុម BLACKPINK និងត្រូវចាក់ផ្សាយ។

ជាក់ស្តែងទាក់​ទង​នឹង​ការ​មក​សម្ដែង​តារាប្រុសរូបនេះលោក Jung Hae In បាន​បង្ហើប​ ក្នុងកិច្ចសំភាសនិ៍មួយ ដោយនិយាយសាច់រឿង ត្រួសៗ​ ក្នុងការសម្តែង ជាពិសេសនោះ ក៏បានលើកឡើង និយាយពីតួស្រីសម្តែងផងដែរ ដោយត្រូវបានស្គាល់ថាជា Jisoo

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជារួមមកក្នុង ​នាម​ជា​តារា​រួម​សម្ដែង Jung Hae In បាន​បង្ហើប​ថា អារម្មណ៍ពិត ក្នុងការបានធ្វើការជាមួយនឹង សមាជិកអាយុច្រើនជាងគេក្នុងក្រុម BLACKPINK ដោយបានលើកឡើងថា៖ 

Jung Hae In 

គួររំលឹកផងដែររឿងភាគ មានចំណុចគួរឱ្យចាប់អារម្មណ៍ដែលទាក់ទាញអ្នកទស្សនាត្រូវតាមដាន មិនថាអ្នកដឹងនាំ ឬក៏អ្នកនិពន្ធរឿង សុទ្ធសឹងតែមានស្នាដៃ មិនត្រឹមតែសាច់រឿងដ៏គួរឱ្យរំភើបរបស់រឿងនេះ ការសម្តែងសមសួនរបស់តួសម្តែង និងរឿងរ៉ាវ មានអារម្មណ៍ចម្រុះ ទុក្ខសោក ស្នេហា មនោសញ្ចេតនាជាដើម ត្រូវបានច្របាច់បញ្ចូលតែម្តង។

បន្ថែមពីលើអ្នកដឹកនាំរឿង និងតួសម្តែង រឿង «Snowdrop» ក៏មានក្រុមតារាល្បីៗ រួមមាន Yoo In Na Jang Seung Jo Yoon Se Ah Kim Hye Yoon Jung Yoo Jin និងច្រើនទៀត ដែល រឿងមួយនេះ នឹងចាក់បញ្ចាំងនៅថ្ងៃទី ១៨ ខែធ្នូ វេលាម៉ោង ១០:៣០ យប់៕

ប្រភព៖ Soompi

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]