បរទេស៖ កាលពីថ្មីៗនេះ Miss Universe Cambodia ២០២១ កញ្ញា ងិន ម៉ារ់ាឌី បានធ្វើឲ្យ ហ្វេនជាច្រើនៗ បានលាន់មាត់ស្ទើរគ្រប់គ្នា ពេលបានឃើញ Idol របស់ខ្លួន ក្នុងរូបភាពចុងក្រោយ នៃសម្រស់ដ៏ស្រស់ស្អាតខ្លាំង របស់បវរកញ្ញាម្នាក់នេះ។    

ជាមួយគ្នានេះដែរ តាមរយៈរូបភាពជាច្រើនសន្លឹកដែលបានចេញផ្សាយលើបណ្តាញសង្គមនោះ​ បវរកញ្ញចក្រវាល កម្ពុជា ២០២១ រូបនេះ បានលេងខ្លួន ក្នុងរ៉ូបពណ៌ខ្មៅ  វាលក្លៀក បញ្ចេញស្ទាយ៍ថតរូបយ៉ាងឡុយទាស់ ពិតជាទាក់ទាញគ្រប់ប្លង់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលចាប់អារម្មណ៍ ជាមួយនឹង ស្នាមញញឹមដ៏ផ្អែមល្ហែម ដែលកំពុងរាយមន្តស្នេហ៍ គួបផ្សំកែវភ្នែកដ៏ស្រទន់ សម្លឹងមកមើលកាមេរ៉ា នៃការផាត់មុខបែបស្រាល ពិតជាស៊ីគ្នាទៅនឹង សក់ខ្មៅរលោងវែង ដែលបានទម្លាក់ ក្លាយក្រសែភ្នែករបស់ មហាជន ក្នុងស៊េរីរូបភាពចុងក្រោយរបស់បវរកញ្ញា ដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]