ភ្នំពេញ៖ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត សហការជាមួយមូលនិធិនៃអង្គការ People In Need (PIN) ដើម្បីចាប់ផ្តើមនូវយុទ្ធនាការ «ការគាំទ្រដ៏ល្អឯក»។ ការផ្ដួចផ្ដើមរួមគ្នានេះ គ្រោងនឹងដំណើរការចាប់ពីថ្ងៃទី១៥ ខែ វិច្ឆិកា ដល់ថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០២១ ដើម្បីលើកទឹកចិត្តដល់សាធារណជនទាំងអស់ឱ្យបន្ដអនុវត្តវិធានការសុវត្ថិភាពពីជំងឺកូវីដ-១៩ ព្រោះនេះជាកិច្ចការដ៏សំខាន់ក្នុងការជួយទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ និងចាប់ផ្តើមនូវការស្តារឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងប្រទេស។
រាល់ការចុចគាំទ្រនីមួយៗ ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត នឹងបរិច្ចាកថវិកា ១ដុល្លារអាមេរិក ទៅកាន់មូលនិធិនៃអង្គការ People In Need ជាមូលនិធិដ៏គួរឲ្យជឿជាក់បំផុតមួយ មានដើមកំណើតមកពីសាធារណរដ្ឋឆែក ដែលកំពុងប្រតិបត្តិការជាង ៣០ ប្រទេស រួមទាំងប្រទេសកម្ពុជាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមូលនិធិនេះនឹងជួយគាំទ្រដល់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់ PIN សម្រាប់ប្រជាពលរដ្ឋ ដែលខ្វះខាត ដោយជួយពួកគេឱ្យប្រើប្រាស់នូវជំនាញ និងចំណេះដឹង ដើម្បីស្វែងរកឱកាសការងារឲ្យកាន់តែប្រសើរឡើង ក៏ដូចជាលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេផងដែរ។ ខណៈពេលដែលកំពុងស្វែងរកការងើបឡើងវិញ ពីការធ្លាក់ចុះនៃវិបត្ដិសេដ្ឋកិច្ចនាពេលកន្លងមក មូលនិធិថវិកាពីយុទ្ធនាការណ៍នេះក៏នឹងផ្ដល់ជូន ទៅគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមផ្សេងៗ (SMEs) នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។
លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖
ងាយៗដោយអនុវត្តតាមពីរជំហាន ដើម្បីចូលរួមក្នុងយុទ្ធនាការណ៍ និងការគាំទ្រនេះ។ លោកអ្នកគ្រាន់តែចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត បន្ទាប់មកចុចលើពាក្យថា «ចុចទីនេះដើម្បីចូលរួម» ឬតាមរយះhttps://abcbeerkh.com/km/exceptional-pledge/ ។ ដូច្នេះហើយសង្ឃឹមថាប្រិយមិត្តទាំងអស់នឹងចូលរួមចុចចូលតាមរយះlink ខាងលើឲ្យបានច្រើនព្រោះយុទ្ធនាការណ៍នេះ នឹងត្រូវបានបញ្ចប់នាពេលឆាប់ៗខាងមុខនេះ ហើយចំពោះអ្នកដែលបានចុច ការគាំទ្រ រួចហើយ អាចចែករំលែកការគាំទ្រនេះនៅកាន់គណនី Facebook ផ្ទាល់ខ្លួនរបស់អ្នក ដើម្បីលើកទឹកចិត្តមិត្តភក្ដិ និងក្រុមគ្រួសារ ឱ្យចូលរួមដូចគ្នាបានផងដែរ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត បានបញ្ចប់នូវកម្មវិធីរបស់ខ្លួនមួយដែលមានឈ្មោះថា «កម្មវិធីបុគ្គលល្អឯក» ដែលបានដំណើរការពីខែកញ្ញា ដល់ខែតុលា ដើម្បីចូលរូមអបអរនូវសមិទ្ធផលដ៏ អស្ចារ្យជាច្រើនរបស់បុគ្គលល្អឯកកម្ពុជាចំនួន ១០រូប។
ជាមួយគ្នានេះយុទ្ធនាការណ៍ «ការគាំទ្រដ៏ល្អឯក» ក៏ទទួលបានការចូលរួមគាំទ្រពីសំណាក់បុគ្គលល្អឯករបស់យើងផងដែរ។ សូមទស្សនាវីដេអូរបស់ លោក Ream Angkor, លោក Peap Tarr, លោក Raven Blaze និង កញ្ញា ថូង ធីតា ខណៈពេលដែលពួកគេបង្ហាញទស្សនិកជនអំពីសារៈសំខាន់ និងរបៀបដ៏ងាយស្រួលនៃការគាំទ្រនេះ។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោតតាមរយៈ៖
Website: https://abcbeerkh.com
Facebook: www.facebook.com/ABC.ExtraStoutCambodia
Instagram: https://www.instagram.com/abcbeer.cambodia/
Youtube: https://www.youtube.com/c/ABCBeerCambodia
ព័ត៌មានអំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា - ពីមុនមានឈ្មោះជា ក្រុមហ៊ុនស្រាបៀរកម្ពុជាលីមីតធីត (CBL) - គឺជាផ្នែកមួយនៃ ក្រុមហ៊ុនហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរអន្ដរជាតិធំជាងគេ។ ក្រុមហ៊ុនចាប់ប្រតិបត្តិការអាជីវកម្មក្នុង ប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩៤ ដែលជាការបណ្ដាក់ទុនរួមគ្នារវាង ក្រុមហ៊ុនអាស៊ីប៉ាស៊ីហ្វិចប៊ែវើរីលីមីតធីត និង ក្រុមហ៊ុនប្រូហ្គ្រេសនាំចូល-នាំចេញ មុនក្លាយជាក្រុមហ៊ុនហ៊ិននីគែន ១០០% ទាំងស្រុងនៅឆ្នាំ២០១៤។ ទន្ទឹមនឹងនេះក្រុមហ៊ុនមានបុគ្គលិកសរុបប្រហែល ៧០០នាក់កំពុងបម្រើការងារ។ ជាក្រុមហ៊ុនផលិត ផ្សព្វផ្សាយ និងចែកចាយទូទាំងប្រទេសនូវស្រាបៀរអន្ដរជាតិ ព្រមទាំងស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken®, Tiger, Tiger Crystal, ABC អិចស្ត្រាស្តោត, Anchor, Anchor White និង Gold Crown ជាដើម - ដែលយោងតាមស្ដង់ដារអន្ដរជាតិកម្រិតខ្ពស់ ដែលបាននាំយកមកពីប្រទេសហូឡង់ ដែលជាប្រភពកំណើតដើម។ និរន្ដរភាពសម្រាប់មនុស្ស ភពផែនដី និងវិបុលភាព ត្រូវបានប្រកាន់ខ្ជាប់នៅក្នុងអាជីវកម្មរបស់យើង ដើម្បីឆ្ពោះទៅកាន់ «Brew a Better Cambodia»។
ព័ត៌មានអំពីអង្គការ People In Need
អង្គការ People In Need ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ នៅសាធារណរដ្ឋឆែក ជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិមិនស្វែងរកប្រាក់ចំណេញមួយ ដែលបានបង្កើតឡើងនៅលើឧត្តមគតិ នៃមនុស្សជាតិ សេរីភាព សមភាព និងសាមគ្គីភាព។ បច្ចុប្បន្ននេះ អង្គការបានដំណើរនៅជាង ៣០ប្រទេស ដោយផ្តល់ជំនួយមនុស្សធម៌ភ្លាមៗ គាំទ្រការអប់រំកុមារ ជំនួយដល់ជនក្រីក្រ និងជនងាយរងគ្រោះបំផុត ព្រមទាំងគាំទ្រសកម្មជនសិទ្ធិមនុស្សផងដែរ។
សូមបញ្ជាក់
យុទ្ធនាការណ៍ «ការគាំទ្រដ៏ល្អឯក» គឺត្រូវបានបង្កើតឡើងដោយការសហការរវាងក្រុមហ៊ុនស្រាបៀរ Heineken និងអង្គការ People in Need (PIN) ដើម្បីអនុវត្តវិធានការសុវត្ថិភាពពីជំងឺកូវីដ-១៩។ ការសហការរួមគ្នានេះអង្គការ People in Need (PIN) មិនមានការពាក់ព័ន្ធក្នុងការផ្សព្វផ្សាយ អំពីផលិតផលស្រាបៀរនោះទេ។ គោលដៅតែមួយគត់ក្នុងកិច្ចសហការនេះគឺ ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការណ៍ «ការគាំទ្រដ៏ល្អឯក» ប៉ុណ្ណោះ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]