ភ្នំពេញ៖ ជឿជាក់ថា មានប្រិយមិត្ត មិនតិចនាក់នោះទេ ប្រាកដជាបានជ្រាប យ៉ាងច្បាស់រួចមកហើយពី កញ្ញា ចាន់ គង់កា ដែលជាតារាបង្ហាញម៉ូត លំដាប់ជួរមុខ ដ៏មានប្រជាប្រិយភាពមួយរូប។
ម៉្យាងទៀត តារាស្រីរូបនេះ តែងតែធ្វើឲ្យមហាជនរាល់គ្នា ចាប់អារម្មណ៍ជាមួយ សម្រស់ដ៏ស្រស់ស្អាត និងស្ទាយ៍លេងខ្លួនស៊ិចស៊ី កាលីបទាន់សម័យ ដែលមើលទៅ មានភាពស៊ីគ្នា ជាមួយរូបរាងកាយដ៏ស្លីមស្រលូន របស់នាងយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ បើក្រឡេកទៅ មើលពី ជីវិតឯកជនវិញ តារាស្រីរូបនេះ ក៏ធ្លាប់បាន បង្ហាញមុខគូស្នេហ៍ជា បុរសជនជាតិបរទេស ខ្ពស់ស្រឡះ ហើយថែមទាំង មានរូបសម្បត្តិស្រស់សង្ហាថែមទៀតផង ដោយក្នុងនោះ គេក៏ដឹងថា រូបលោកជា អ្នកជំនួញក្នុងទឹកដីកម្ពុជា ម្នាក់ផងដែរ។
ជាក់ស្ដែង ថ្មីៗនេះ នាងបានដឹកដៃគូស្នេហ៍ស្លៀក ក្នុងឈុតបែបបុរាណ ប្រពៃណីខ្មែរ ពីរឈុត ប្រៀបដូចជាថតរូប Pre-wedding មើលទៅ ដូចជាមានភាពសមសួន ទន់ភ្លន់ លេចធ្លោជានារីខ្មែរសមគ្នាតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]