ចិន៖ បើទោះបីជាមានរឿងចម្រូងចម្រាសមិនឈប់ឈរ តែ បច្ចុប្បន្ននេះ តារាស្រី Zhao Liying បានក្លាយជា ភាពស្រស់ស្អាត និងការតុបតែងដ៏អស្ចារ្យគួរឱ្យចាប់អារម្មណ៍បំផុត នៅ ក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន ដែលក្នុងពេលតែមួយនោះ នាងថែមទាំងទទួលបានការសរសើររាប់មិនអស់ ពីអ្នកគាំទ្រ ទៀតផង។
ដោយឡែក ថ្មីៗនេះ យោងតាមទំព័រដ៏ល្បី Sina ស្រាប់តែមានអត្ថបទមួយ ដែលបានលើកឡើងពីសម្រស់របស់តារាស្រីរូបនេះ នៅ ពេលដែលនាងបានឈានចូលសិល្បៈដំបូងៗ ដោយបានបង្ហើបថា មានអ្នកដឹកនាំរឿងម្នាក់ បានណែនាំឲ្យ Zhao Liying ទៅ ធ្វើការវះកាត់កែសម្ផស្ស ហើយមូលហេតុដែលធ្វើឲ្យមានការណែនាំបែបនេះ គឺដោយសារនាង មានមុខរាងមូលពេក និងមើលទៅ មិនទាក់ទាញកាមេរ៉ា ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ នៅ ពេលមួយ ដែលតារាស្រីរូបនេះ បានសាកល្បងខ្លួន ធ្វើជាតារាបង្ហាញម៉ូតឱ្យទស្សនាវដ្ដី នាងក៏ត្រូវបានគេបដិសេធ ដោយសារតែអ្នកជ្រើសរើស គិតថា កម្ពស់ ១,៦៥ ម៉ែត របស់ Zhao Liying គឺនៅ តែមិនគ្រប់គ្រាន់ សម្រាប់ការថតរូប ព្រមទាំងមុខមាត់មិនស៊ីគ្នា ជាមួយនឹងអារម្មណ៍ស៊ីជម្រៅ ។
យ៉ាងណាមិញ តាមប្រភពដដែលនេះ ក៏បានរៀបរាប់ថា តារាស្រី Zhao Liying មិនបានបាក់ទឹកចិត្ត ហើយក៏មិនស្តាប់ដំបូន្មានពីការវះកាត់កែសម្ផស្សនោះដែរ។ ប៉ុន្តែ ដោយសារតែការខិតខំប្រឹងប្រែង មិនចេះនឿយហត់ របស់តារាស្រីរូបនេះ ទើបធ្វើឲ្យនាងទទួលបានភាពជោគជ័យជាច្រើន លើវិថីសិល្បៈ ព្រមទាំងមានកេរ្តិ៍ឈ្មោះល្បី ជាមួយនឹងសម្រស់ដ៏មានមន្តស្នេហ៍របស់នាង ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]