តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅ មហាជន ពុកម៉ែ បងប្អូន ដែលជាអ្នកនិយមតាមដាននិងគាំទ្រវិស័យបវរកញ្ញាបានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលបវរកញ្ញាពិភពលោកកម្ពុជា កញ្ញា ភុំ សោភ័ណ្ឌ បានសុំគណកម្មាការនិយាយភាសាខ្មែរ ដោយសារតែកញ្ញាពុំសូវចេះនិយាយភាសាអង់គ្លេស។
ជាក់ស្តែងនៅក្នុងវីដេអូនោះ បវរកញ្ញាកម្ពុជាបានស្នើសុំគណកម្មការនិយាយភាសាខ្មែរ ក្នុងការពិពណ៌នាពីប្រទេសកម្ពុជា ខណ:ដែលមិត្តក្នុងក្រុមជាមួយអាចនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សូមជូនពរឲ្យបវរកញ្ញាកម្ពុជាទទួលបានជោគជ័យនៅក្នុងការប្រកួតមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា កម្មវិធីប្រកួតបវរកញ្ញាសកលលោក ឬ Miss World គឺជាកម្មវិធីប្រលងប្រជែងសម្រស់ និងសមត្ថភាពដ៏ធំក្នុងលោក ដោយមានបេក្ខភាពមកពីជុំវិញពិភពលោកចូលរួមប្រកួតប្រជែងដណ្តើមមកុដ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]