ថៃ៖ បន្ទាប់ពីបានរួមរស់ ជាប្ដីប្រពន្ធនឹងគ្នាអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ តារាប្រុសស្រី លោក Dj Push និង ភរិយា Warattaya នៅ តែបង្ហាញពីសកម្មភាពយ៉ាងល្អូកល្អើនជាបន្តបន្ទាប់ នៅ លើបណ្ដាញសង្គម ជាមួយនឹងការយកចិត្តទុកដាក់ចំពោះគ្នាទៅ វិញទៅ មក រហូតដល់ក្លាយជាគូស្វាមីភរិយាដ៏ល្បីនៅ ក្នុងវិស័យសិល្បៈ ។
មិនត្រឹមតែប៉ុណ្ណោះ បើទោះបីជាបច្ចុប្បន្ននេះ អ្នកទាំងពីរ មិនទាន់មានកូនក៏ដោយ តែចំណងស្នេហ៍ ក៏ដូចជាទំនាក់ទំនងកាន់តែស្អិតរមួត ដោយកាលពីថ្មីៗនេះ តារាស្រី Warattaya បានបញ្ចេញនូវរូបភាពជាច្រើនសន្លឹក នៅ ក្នុងដំណើរកម្សាន្តយ៉ាងរីករាយ ជាមួយនឹងស្វាមីរបស់ខ្លួន ដែលនៅ ក្នុងនោះ នាងក៏បានបញ្ជាក់ពីការយកចិត្តដាក់ និងមើលថែយ៉ាងល្អពីស្វាមីរបស់ខ្លួន ព្រមទាំងមានស្នាមញញឹម ពោរពេញដោយក្ដីសុខ ប្រៀបដូចជាគូស្នេហ៍ ដែលកំពុងទាក់ទងគ្នាថ្មីៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះក៏អាចបញ្ជាក់បានថា ទំនាក់ទំនងនៅ ក្នុងជីវីតប្ដីប្រពន្ធរបស់ តារាប្រុសស្រីទាំងពីររូបនេះ នៅ តែរក្សាបាននូវភាពផ្អែមល្ហែម ព្រមទាំងជាទំនាក់ទំនងដ៏ល្អមួយ ធ្វើឲ្យមនុស្សគ្រប់គ្នាកាន់តែច្រណែន និងប៉ងប្រាថ្នាចង់បានបែបនេះ ដូចជាអ្នកទាំងពីរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]