សេអ៊ូល៖ តារាចម្រៀងក្មេងស្រីថ្មី IVE ត្រូវ​បាន​គេ​កត់​សម្គាល់យ៉ាងខ្លាំង ក្រោយពីបានបង្ហាញខ្លួន ព្រោះមុន​ពេល​បង្ហាញ​ខ្លួន​ដំបូង​ ​មាន​សមាជិក​ពីរ​នាក់​ដែល​សកម្ម​ក្នុង​ក្រុម IZ*ONE គឺ An Yu Jin និង Jang Won Young ហេតុដូច្នេះ ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង នៃការបង្ហាញខ្ហួនរបស់ពួកគេ។

ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ IVE គឺជាប្រធានបទនៃការពិភាក្សានៅលើបណ្តាញសង្គមកូរ៉េ។ បទចម្រៀងដំបូងរបស់ក្រុម «Eleven» ជាប់ចំណាត់ថ្នាក់ក្នុងលេខ ១០ ននៅលើគេហទំព័រតន្ត្រីដែលមានចំណែកទីផ្សារធំជាងគេនៅក្នុងប្រទេសកូរ៉េគឺ វេទិកា Melon ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅ​ពី​ជោគជ័យ IVE ក៏​មាន​ភាព​ចម្រូងចម្រាស​ឥត​ឈប់ឈរ។ ជាមួយនឹងឈុតសម្តែងរបស់សមាជិកម្នាក់ An Yu Jin ក្នុងកម្មវិធីតន្ត្រី Show! Music Core ត្រូវ​បាន​គេ​រិះគន់​ថាវាមិន​ស័ក្តិសម​នឹង​អាយុរូបនាង។ អ្នករចនាម៉ូដរបស់ក្រុមនេះបានធ្វើឱ្យមានការខកចិត្ត នៅពេលដែលតារាចម្រៀងស្រីពាក់អាវក្នុង លើអាវយឺត។

An Yu Jin

លើសពីនេះ សមាជិក Jang Won Young គឺ​ជា​សមាជិក​បន្ទាប់​ដែល​មាន​គេលើកយកមកនិយាយ ដោយអ្នកគាំទ្រសង្កេតឃើញថា ការសម្តែងរបស់ IVE ទស្សនិកជនបានចង្អុលបង្ហាញថា Jang Won Young ពិតជាខ្ជិលក្នុងការសម្តែងក្បាច់រាំក្នុងបទចម្រៀងដែលពួកគេសម្តែងនៅលើឆាក បានធ្វើឲ្យ ទស្សនិកជនមានការខកចិត្តជាខ្លាំង។

គួររំលឹក ក្រុមចម្រៀងមួយនេះ មានសមាជិក ៦ នាក់ ដោយក្នុងមាន Ahn Yu Jin Jang Won Young, Rei, Gaeul Lee Seo និង Liz ដោយក្នុងនោះសមាជិក Lee Seo ក្មេងជាងគេ ដែលកើតនៅឆ្នាំ ២០០៧៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]