រាជធានីភ្នំពេញ៖ ក្រោយបានប្រារព្ធពិធីថ្វាយព្រះភ្លើងជូនដល់សម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តបទុមវតីរាជវរារាមរួចមក នាវេលារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ព្រះរាជរង្សានុវង្ស និងព្រះបុត្រាព្រះអង្គបានធ្វើព្រះរាជពិធីព្រះពិធីយាងព្រះអង្គារបំប្លែងនាទន្លេចតុមុខ ដោយបានយាងដង្ហែចេញពីព្រះមេរុ មកគង់ប្រថាប់លើព្រះទីនាំងវរជ័យ ហើយយាងដង្ហែបំប្លែងនៅកណ្តាលទន្លេចតុមុខ។

សូមរំលឹកផងដែលថា សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់សោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា នៅសាធារណរដ្ឋបារាំង ដោយព្រះរោគាពាធ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ព្រះរាជពិធីយាងព្រះអង្គារបំប្លែងនាទន្លេចតុមុខ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]