អ៉ីស្រាអែល ៖ ពិតណាស់ បវរកញ្ញា ងិន ម៉ារ៉ាឌី ជាម្ចាស់មកុដ Miss Universe Cambodia 2021 ដែលបច្ចុប្បន្ននេះ រូបនាងកំពុងតែមាន ភារកិច្ចតំណាងប្រទេសកម្ពុជា ទៅចូលរួមក្នុងការប្រកួតសម្រស់ថ្នាក់ពិភពលោក Miss Universe 2021 នៅក្នុងប្រទេសអ៉ីស្រាអែល។
យ៉ាងណាមិញ មហាជនពិតជា ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង រាល់ឈុតក្នុងវគ្គពិសេសៗរបស់ បវរកញ្ញាឆ្នាំនេះ ពិតជាប្លែកភ្នែក និងស្រស់ស្អាតខ្លាំង ជាពិសេសមួយឈុតៗ សុទ្ធតែយករចនាបថពី សម័យបុរាណក្នុងប្រវត្តិសាស្ត្រខ្មែរ ដែលមើលទៅពិតជា មិនធម្មតាឡើយ ស្អាតក៏ស្អាត ប្លែកក៏ប្លែក នរណាៗក៏កោតសរសើរដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ បើក្រឡេកទៅមើល ឈុតក្នុងវគ្គសម្ភាស Close Door Interview វិញក៏កាន់តែញាក់ដែរ ច្នៃម៉ូតតាមលំនាំសម្លៀកបំពាក់សម័យ ហ្វូណន បូករួមបញ្ចូលនឹងពណ៌ឈុតខៀវលេចបែបនេះទៀត កាន់តែធ្វើឲ្យ ឈុតនេះ លេចធ្លោ សាកសមជាខ្លាំង លើដងខ្លួនរបស់បវរកញ្ញាខ្មែរ ដែលទាក់ក្រសែភ្នែកគេឯងគ្រប់គ្នា។
ជាក់ស្តែង អ្នករៀបចំកម្មវិធី លោក ម៉ែន និមលរតន៍ បានបញ្ជាក់យ៉ាងដូច្នេះថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]