តៃវ៉ាន់៖ បើទោះបីជា ប្រកាសលែងលះគ្នាយ៉ាងច្បាស់ៗក៏ដោយ តែរឿងរ៉ាវនៅក្នុងទំនាក់ទំនង រវាង តារាស្រី Barbie Hsu និង អតីតស្វាមី លោក Wang Xiaofei នៅ តែត្រូវបានហ្វេនៗជាច្រើន តាមដាន ក៏ដូចជាចង់ដឹងពីជីវិតប្រចាំថ្ងៃរបស់អ្នកទាំងពីរ នឹងទៅ ជាយ៉ាងណា។
ដោយឡែក ថ្មីៗនេះ តារាស្រី Barbie Hsu ស្រាប់តែបានចេញមកបង្ហោះវីដេអូ នៅ លើ Douyin ព្រមទាំងជាសកម្មភាពថ្មីមួយ ដែលធ្វើឲ្យនាង ទទួលរងនូវការស្តីបន្ទោសពីមហាជន ដោយទាមទារឱ្យនាង ធ្វើពហិការ ដែលបានចាកចេញពី លោក Wang Xiaofei ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ពួកគេថែមទាំងលើកឡើង និងចោទសួរថា ហេតុអ្វីបានជានាងចាកចេញពី លោក Wang Xiaofei ខណៈដែល អតីតស្វាមីរូបនេះ គឺជាមនុស្សដ៏ល្អម្នាក់។ តែបន្ទាប់ពី ត្រូវបានមនុស្សជាច្រើនស្តីបន្ទោសបែបនេះ នៅ ក្នុងរយៈពេលពីរម៉ោងក្រោយមក ការបង្ហោះរបស់ Barbie Hsu ក៏ត្រូវបានលុបចោលពី គណនី Douyin ។
ម៉្យាងវិញទៀត វីដេអូនេះ ក៏បានបង្ហាញឲ្យឃើញពីរូបភាពរបស់នាង ដែលត្រូវបានកែសម្រួល ធ្វើឱ្យមុខរងមើលទៅ កាន់តែប្លែកខ្លាំងឡើង។ ហើយ នេះគឺជាលើកទីមួយ ដែលនាងបានបង្ហាញខ្លួន ចាប់តាំងពីប្រកាសចែកផ្លូវជាមួយនឹង អតីតស្វាមី៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]