ភ្នំពេញ៖ ពិតណាស់ ការប្រកួតសម្រស់ Miss Grand International 2021 ត្រូវបានបញ្ចប់កាលពីប៉ុន្មានថ្ងៃមុននេះ ខណៈដែល បវរកញ្ញាតំណាងកម្ពុជា កញ្ញា ប៉ូគឹមថេង សុតធីតា ក៏បានវិលត្រលប់មកកាន់មាតុភូមិវិញ ដោយនាំយកជ័យលាភី Top10 ផងដែរ។

យ៉ាងណាមិញ ក្រោយពីត្រលប់មកពីការប្រកួតវិញ ប៉ូគឹមថេង សុតធីតា ទទួលបានការស្វាគមន៍ ពីសំណាក់អ្នកគាំទ្រយ៉ាងច្រើនលើសលប់ ដែលតម្រង់ជួរឈរចាំនៅ ព្រលានយន្តហោះផងដែរ។ ទន្ទឹមនឹងនេះ ថ្មីៗនេះ បវរកញ្ញា រូបនេះហាក់ឡើងកូដ ដោយត្រលប់ពីការប្រកួតមិនទាន់ត្រជាក់ខ្លួនស្រួលបួលផង ស្រាប់តែ ប៉ូគឹមថេង សុតធីតា ទិញរថយន្តសេ៊រីទំនើបម៉ាក Toyota Raize 2022 យ៉ាងថ្មីស្រឡាងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្រោយពីបានឃើញដូច្នេះ ក៏មានអ្នកគាំទ្រជាច្រើនបានចូលទៅ ខមិនអបអរសាទរ ជាមួយនឹងសមទ្ធិផលដែលបានមកការខិតខំប្រឹងប្រែងរបស់បវរកញ្ញារូបនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ប៉ូគឹមថេង សុតធីតា
ប៉ូគឹមថេង សុតធីតា
ប៉ូគឹមថេង សុតធីតា
ប៉ូគឹមថេង សុតធីតា
រថយន្តថ្មីរបស់ ប៉ូគឹមថេង សុតធីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]