ព័រតូរីកូ ៖ ដូចដែលដឹងស្រាប់ហើយថា កញ្ញា ភុំ សោភ័ណ្ឌ បានកំពុងស្នាក់នៅប្រទេស ព័រតូ រីកូ ដើម្បីចូលរួមក្នុងដំណើរការនៃ ការប្រកួតសម្រស់ Miss World 2021 ដែលវគ្គផ្តាច់ព្រ័តនឹងបញ្ចប់ទៅ នៅថ្ងៃទី ១៦ ធ្នូ ឆាប់ៗនេះ ដែលកញ្ញា ជាបេក្ខនារី ដែលមហាជន កំពុងចាប់អារម្មណ៍ខ្លាំង។

យ៉ាងណាមិញ ក្នុងវគ្គ Head To Head Challenge របស់បវរកញ្ញារូបនេះ​ជាមួយនឹង បវរកញ្ញាតំណាងប្រទេសផ្សេងទៀត រូបនាងហាក់ធ្វើមិនសូវបានល្អប៉ុន្មានឡើយ ដោយក្នុងនោះ រូបនាងទទួលបានមតិរិះគន់ ក្រោយពេលខ្លួន អាចនិយាយភាសាអង់គ្លេស បានតែបន្តិច រួចក៏សុំប្តូរមកនិយាយជាភាសាខ្មែរវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅមើល រូបកញ្ញាផ្ទាល់ រូបនាងក៏ព្រមទទួលយកមតិរិះគន់ដើម្បីស្ថាបនា ពីសំណាក់បងប្អូនមហាជនផងដែរ ព្រោះ រូបនាងជឿជាក់ថា វីដេអូក្នុងការសម្ភាសនោះ ប្រាកដណាស់ នឹងមានគំនិតរិះគន់ ជាក់ជាមិនខាន។

បើទោះបីយ៉ាងនេះក្តី រូបនាងក៏បាន មកទម្លាយហេតុផល ដែលធ្វើឲ្យខ្លួនហាក់ខ្វះទំនុកចិត្ត និងនិយាយភាសាអង់គ្លេសមិនសូវបានល្អ ព្រោះតែ ខាងអ្នករៀបចំប្រកួត បានជូនដំណឹងមករូបនាងមុន ត្រឹមតែ១ម៉ោង ដោយក្នុងនោះ ក៏រាប់បញ្ចូលទាំងការផាត់មុខ និងតុបតែងខ្លួនទៀត ដែលរយៈពេលនេះពិតជាខ្លីសម្រាប់ត្រៀមខ្លួនឲ្យរួចរាល់ជាខ្លាំង មួយវិញទៀតនោះ គឺដោយសារតែ រូបនាងពិតជាពិបាកពន្យល់ ឃ្លាទាំងនោះជាភាសាអង់គ្លេសជាខ្លាំង ទើបធ្វើឲ្យ សម្រេចចិត្តភ្លាម សុំប្តូរមកនិយាយខ្មែរវិញ។

បើក្រឡេកទៅមើល ពីហ្វេនៗវិញ ម្នាក់ៗហាក់គ្មានបញ្ចេញមតិរិះគន់អ្វីឡើយ លើសពីនេះទៅទៀត ពិតជាសរសើរនិងស្ងប់ស្ងែងពី រូបនាងជាខ្លាំង អាចផ្លាស់ប្តូរស្ថានការណ៍ទាន់ពេល មិនតែប៉ុណ្ណោះ មិនមែនមានតែ បវរកញ្ញាខ្មែរនោះឡើយ ដែលបានប្រើភាសាខ្លួននោះ ជាងនេះទៅទៀត រូបនាងនៅតែរក្សាជំហរក្លាហាន ទំនុកចិត្ត គួរឲ្យសរសើរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   កញ្ញា ភុំ សោភ័ណ្ឌ
  កញ្ញា ភុំ សោភ័ណ្ឌ
  កញ្ញា ភុំ សោភ័ណ្ឌ
  កញ្ញា ភុំ សោភ័ណ្ឌ និងបេក្ខនារី ក្នុងការសម្ភាស Head To Head Challenge
រូបភាពក្នុងការសម្ភាស
រូបភាពក្នុងការសម្ភាស
រូបភាព
វីដេអូ ក្នុងការសម្ភាស
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]