តៃវ៉ាន់៖ គឺជាតារាចម្រៀងស្រីដ៏៏ល្បីមួយរូប ព្រមទាំងមានការពេញចិត្តពីហ្វេនៗជាច្រើ ទៅលើតារាស្រី Ella Chen ព្រោះក្រៅមានភាពជោគជ័យនៅក្នុងវិស័យសិល្បៈហើយ មនុស្សជាច្រើនក៏កំពុងតែតាមដាន និងចង់ឃើញពីជីវិតដ៏មានសុភមង្គលនៅក្នុងគ្រួសាររបស់នាង ទៀតផង។ 

ជាមួយគ្នានេះដែរ ថ្មីៗនេះ តារាស្រី Ella Chen បានបង្ហាញនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង ដោយបាន បង្ហោះរូបថតគ្រួសារជាមួយនឹង ការតុបតែងដើមឈើណូអែល និងរៀបចំដើម្បីអបអរបុណ្យណូអែលនៅពេលខាងមុខនេះ ក្នុងវីឡាដ៏ប្រណីត ដែលក្រុមគ្រួសារទាំងមូលរបស់នាង កំពុងរស់នៅ  នៅក្នុងទីក្រុងតៃប៉ិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ហ្វេនៗជាច្រើន ក៏កំពុងតែចាប់អារម្មណ៍ ទៅលើទិដ្ឋភាពក្នុងផ្ទះមួយនេះ ដែលត្រូវបានរចនាឡើងជាមួយនឹងបង្អួចកញ្ចក់ធំ និងមានពិដាន តុបតែងយ៉ាងសាមញ្ញ តែបង្ហាញពីឆើតឆាយអមដោយគ្រឿងសង្ហារឹម ជណ្តើរវង់មួយនៅចំកណ្តាលបន្ទប់ទទួលភ្ញៀវដ៏ទំនើប ទៀតផង។ 

ជាពិសេស នៅកណ្តាលផ្ទះដ៏ស្កឹមស្កៃនេះ ដែលជាផ្ទះបាយដ៏ប្រណីតមួយទៀត បានធ្វើឲ្យ Ella និងគ្រួសាររបស់នាង តែងតែរៀបចំពិធីជប់លៀង និងធ្វើម្ហូប ញ៉ាំជុំគ្នាយ៉ាងកក់ក្ដៅ  ដែលអាចនិយាយបានថា ជាផ្ទះដ៏ស្រស់ស្អាតគួរឲ្យចង់រស់នៅ  ពីមនុស្សជាច្រើន៕ 

ប្រភព៖ Ngoisaio.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Ella Chen
Ella Chen
Ella Chen
Ella Chen
ទិដ្ឋភាពក្នុងផ្ទះរបស់​ Ella Chen
ទិដ្ឋភាពក្នុងផ្ទះរបស់​ Ella Chen
ទិដ្ឋភាពក្នុងផ្ទះរបស់​ Ella Chen
ទិដ្ឋភាពក្នុងផ្ទះរបស់​ Ella Chen
ទិដ្ឋភាពក្នុងផ្ទះរបស់​ Ella Chen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]