ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជានៅ ចាំក្មេងប្រុសលក់វត្ថុអនុស្សាវរីយ៍នៅ តំបន់អង្គរ ឈ្មោះ ធុច សាលិ ដោយកាលពីឆ្នាំ ២០១៨ គេបានធ្វើឲ្យអ្នកនិយមលេងបណ្ដាញសង្គម និងបរទេសជាច្រើនមានការភ្ញាក់ផ្អើលនិងសរសើរមិនដាច់ពីមាត់ ព្រោះរូបគេពិតជាមានភាពទេពកោសល្យយ៉ាងពូកែ និងចេះភាសរហូតទៅ ដល់ ១៥ភាសាឯណោះ។
ជាមួយគ្នានេះ មិនយូរប៉ុន្មានដោយសារភាពឆ្លាតវ័យពីកំណើតយ៉ាងគួរឲ្យសរសើរបែបនេះ ទើបធ្វើឲ្យ សាលិ មានឪកាសនិងមានអ្នកជួយជ្រោមជ្រែងឲ្យទៅ រៀននៅ ប្រទេសចិន។
យ៉ាងណាមិញ ពេលវេលារំលងមកប៉ុន្មានឆ្នាំមកនេះ យើងឃើញថាជីវិតរបស់ ធុច សាលិ ហាក់មានភាពប្រែប្រួលស្ទើរតែទាំងស្រុង។ ដោយគេផ្លាស់ប្ដូរពីក្មេងដែលលក់របស់របរតាមផ្លូវមានជីវិតសាមញ្ញធម្មតាៗបំផុត ប្រែមកជាមនុស្សដែលមានកាអប់រំខ្ពស់ បានរៀនសូត្រជ្រៅ ជ្រះសុទ្ធតែនៅ ក្រៅប្រទេស និងមានឈ្មោះល្បីលាញថែមទៀតផង។ ជាពិសេស ពេលបច្ចុប្បន្ន នេះរូបគេក៏មានវ័យ ១៨ឆ្នាំ ពេញរូបពេញរាង ពេញកំលោះស្ដូក មានសម្រស់ក៏សង្ហាខ្លាំងខុសពីមុនឆ្ងាយតែម្ដង អ្នកណាៗឃើញក៏សរសើរជាហូរហែ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]