កំពត៖ នេះបើយោងតាមផេកជាផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានរាយការណ៍មកថា មានករណីអគ្គីភ័យមួយបានកើតឡើងនៅផ្ទះលក់ម៉ូតូដែលមានមាក់យីហោ ឈ្មោះថា «ម៉េងលី» កាលពីព្រឹកថ្ងៃទី ៩​ ខែធ្នូ វេលាម៉ោង ៦: ៣០នាទីព្រឹក ដែលកើតឡើងនៅទីរួមខេត្តកំពតតែម្តង។

យ៉ាងណាមិញ ក្នុងហេតុការណ៍​សោកនា​ដកម្ម​មួយនេះ បើតាមប្រភពដដែលបាន បន្តទៀតថា បានខូចខាតទ្រព្យសម្បត្តិយ៉ាងដំណំ ដោយក្នុងនោះ មានរថយន្ត ២ គ្រឿង ព្រមទាំង ម៉ូតូសេ៊រីទំនើបរហូតដល់ ៥៧ គ្រឿងឯណោះ។ទៀតសោត ហេតុការណ៍មួយនេះ មិនទាន់បានដឹងថា​ វាបានកើតឡើងដោយសារអ្វីនោះទេ ក៏ដូចជាមិនដឹងថា មានអ្នករងរបួសប៉ុន្មាននាក់ដូច្នេះដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]