ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង ក្រុមហ៊ុន BECIS កាលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រថាមពលជីវម៉ាស ដ៏ធំដំបូងបំផុតនៅកម្ពុជា ដើម្បីផលិតថាមពលកម្ដៅ សម្រាប់ប្រើប្រាស់នៅរោងចក្រផលិតស្រាបៀររបស់ខ្លួនក្នុងរាជធានីភ្នំពេញ។
ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានកម្ពុជា បានធ្វើជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលានេះ ដែលត្រូវបានរៀបចំឡើងនៅទល់មុខរោងចក្ររបស់ក្រុមហ៊ុនស្រាបៀរ ហ៊ិននីគែន តាមបណ្តោយវិថីស្រាបៀរថៃហ្គ័រ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រថាមពលជីវម៉ាសនេះ មានការចូលរួមពីតំណាងមកពីក្រសួងរ៉ែ និងថាមពល អាជ្ញាធរដែនដី សមាគមអាជីវកម្ម ក៏ដូចជាដៃគូជំនួញ និងសារព័ត៌មានជាច្រើនទៀត។
រោងចក្រនេះដែរ ត្រូវបានសាងសង់ដោយក្រុមហ៊ុន BECIS វិនិយោគទឹកប្រាក់ចំនួន ៥,៨លានដុល្លារអាមេរិក និងគ្រោងចំណាយពេល ៧ខែ ដើម្បីបញ្ចប់ការសាងសង់។ រោងចក្រថាមពលជីវម៉ាសនេះ នឹងដុតអង្កាម ដែលនឹងយកមកពីខេត្តព្រៃវែង។ រោងចក្រនេះនឹងបង្កើតជាចំហាយទឹក ដើម្បីផ្គត់ផ្គង់ថាមពលកម្ដៅ សម្រាប់ប្រើប្រាស់ផ្ដាច់មុខនៅរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នៅរាជធានីភ្នំពេញ។
គម្រោងថាមពលនេះនឹងបង្កើតការងារដល់ប្រជាជនចំនួន ៥០នាក់ ហើយរំពឹងថានឹងផ្ដល់អត្ថប្រយោជន៍ដល់អ្នកប្រកបអាជីវកម្មស្រូវអង្ករ ដូចជា រោងម៉ាស៊ីនកិនស្រូវ និងប្រជាកសិករជាដើម តាមរយៈការជួយបង្កើតតម្លៃបន្ថែមដល់ទីផ្សាររបស់ពួកគេ។
ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា៖
តាមរយៈការផ្លាស់ប្ដូរមកប្រើប្រាស់ថាមពលជីវម៉ាសវិញនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រំពឹងថានឹងអាចសន្សំសំចៃឧស្ម័នកាបូនបាន ១៧.០០០តោនក្នុងមួយឆ្នាំ។ រោងចក្រថាមពលជីវម៉ាសនេះ នឹងអាចជួយឱ្យរោងចក្រផលិតស្រាបៀរក្រុមហ៊ុន ហ៊ិននីគែន ប្រើប្រាស់ថាមពលកម្ដៅកកើតឡើងវិញ ១០០ភាគរយ និងកាត់បន្ថយការបញ្ចេញកាបូនរបស់ក្រុមហ៊ុននៅក្នុងផលិតកម្មបាន ៦០%។ គម្រោងនេះក៏នឹងជួយបន្ថែមដល់គោលបំណងរបស់កម្ពុជា ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិផងដែរ។
លោកស្រី អេននី អូលីវីយែ នាយកផ្នែកកិច្ចការសហគ្រាសរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានថ្លែងថា៖
លោកស្រីបានបន្ដថា៖
ការសាងសង់រោងចក្រថាមពលជីវម៉ាសនេះ ត្រូវបានធ្វើឡើងដោយសហការជាមួយក្រុមហ៊ុន BECIS ក្នុងកិច្ចព្រមព្រៀងទិញថាមពលរយៈពេលច្រើនឆ្នាំ។
លោក នៀល អាឡេន នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន BECIS បានថ្លែងថា៖
កាលពីពីរបីឆ្នាំមុន ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានវិនិយោគលើរោងចក្រប្រព្រឹត្ដិកម្មទឹកកខ្វក់ដ៏ធំមួយនៅកម្ពុជា នៅឯរោងចក្រផលិតស្រាបៀរក្នុងរាជធានីភ្នំពេញ។ ជីវឧស្ម័នដែលបញ្ចេញដោយ រោងចក្រប្រព្រឹត្ដិកម្មទឹកកខ្វក់នេះ ត្រូវបានប្រើជាថាមពលកម្ដៅក្នុងផលិតកម្មស្រាបៀររបស់ក្រុមហ៊ុន ក្នុងទម្រង់ជាថាមពលកកើតឡើងវិញ។
កាលពីខែមេសា ឆ្នាំមុន ក្រុមហ៊ុនបានបង្ហាញគោលបំណងថ្មីៗ ក្នុងការសម្រេចគោលដៅបញ្ឈប់ទាំងស្រុង នូវការបញ្ចេញឧស្ម័នកាបូនក្នុងសង្វាក់ផលិតកម្មរបស់ខ្លួននៅឆ្នាំ ២០៣០ ទាំងនៅលើពិភពលោក និងនៅកម្ពុជា។
ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយក្រុមហ៊ុនផ្គត់ផ្គង់នានា ក្រុមហ៊ុន ហ៊ិននីគែន មានបំណងកាត់បន្ថយការបញ្ចេញកាបូនឱ្យបាន ៣០%នៅត្រឹមឆ្នាំ២០៣០ នៅទូទាំងសង្វាក់ផលិតកម្មទាំងមូល (Value chain) របស់ខ្លួន ធៀបនឹងឆ្នាំ២០១៨។ នៅឆ្នាំ ២០៤០ ក្រុមហ៊ុនមានបំណងសម្រេចឱ្យបានអព្យាក្រឹត្យភាពកាបូន នៅក្នុងសង្វាក់ផលិតកម្មទាំងមូលរបស់ខ្លួន។ ក្រុមហ៊ុនកំពុងចាត់វិធានការផ្អែកលើវិទ្យាសាស្រ្ត តាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយគំនិតផ្តួចផ្តើមទិសដៅផ្អែកលើវិទ្យាសាស្រ្ត (Science Based Targets) ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តថ្មីៗរបស់ក្រុមហ៊ុន។
ក្រៅពីអព្យាក្រឹតភាពកាបូន ក្រុមហ៊ុន ហ៊ិននីគែន ក៏កំពុងកាត់បន្ថយការប្រើប្រាស់ទឹក ក៏ដូចជាការកែច្នៃទឹកសម្រាប់ប្រើប្រាស់ឡើងវិញផងដែរ។ គោលបំណងសំខាន់ពីររបស់ក្រុមហ៊ុន ហ៊ិននីគែន គឺការលើកកម្ពស់ពិភពលោកប្រកបដោយបរិយាបន្ន ស្មើភាព និងសមធម៌ ខណៈក្រុមហ៊ុនក៏គាំទ្រដល់ការទទួលទានគ្រឿងស្រវឹង ក្នុងកម្រិតសមល្មមផងដែរ។ សរសរស្ដម្ភទាំងពីរនេះ បង្កើតបានជាគោលបំណង «ចូលរួមអភិវឌ្ឍកម្ពុជាដ៏ល្អប្រសើរ (Brew a Better Cambodia)» ។
រោងចក្រថាមពលជីវម៉ាសរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានរំពឹងថានឹងអាចដំណើរការនៅខែកក្កដា ឆ្នាំ២០២២ ខាងមុខ។
ថ្មីៗនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនចូលរួមចំណែកដ៏ធំមួយ ក្នុងការអភិរក្សបរិស្ថាន តាមរយៈការផ្តល់ជូនពានរង្វាន់ Cambodia Eurocham CSR Awards 2021 ដ៏មានកិត្យានុភាព។ ក្រុមហ៊ុនក៏ត្រូវបានទទួលស្គាល់ផងដែរ ដោយ សម្ដេចតេជោនាយករដ្ឋមន្ដ្រីកម្ពុជា ថាជាក្រុមហ៊ុនបង់ពន្ធជូនរដ្ឋច្រើនជាងគេ នៅក្នុងប្រភេទផលិតកម្មស្រាបៀរ៕
អំពីក្រុមហ៊ុន HEINEKEN
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសារ និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង “ចូលរួមអភិវឌ្ឍកម្ពុជាដ៏ល្អប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសារដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោកដែលមានកាបូនសូន្យ កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។
អំពីក្រុមហ៊ុន BECIS
មានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅកម្ពុជា ក្រុមហ៊ុន BECIS មានផលបត្រវិនិយោគដ៏ច្រើននៅទូទាំងតំបន់អាស៊ី។ ជាក្រុមហ៊ុនផ្គត់ផ្គង់សេវាថាពមល (EaaS) ឈានមុខគេមួយ ក្រុមហ៊ុន BECIS ជឿជាក់ថា ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន វិមជ្ឈការនីយកម្ម និងឌីជីថលូបនីយកម្មនៃថាមពល គឺជាគន្លឹះក្នុងការបើកឱកាសឱ្យក្រុមហ៊ុននានា សម្រេចគោលដៅប្រតិបត្ដិការប្រកបដោយចីរភាព។
ការផ្គត់ផ្គង់សេវាថាពមល (EaaS)៖ ជាមួយគំរូអាជីវកម្ម EaaS ក្រុមហ៊ុន BECIS អភិវឌ្ឍ សាងសង់ ប្រតិបត្តិការ និងកាន់កាប់ដំណោះស្រាយថាមពល។ គំរូអាជីវកម្មនេះកាត់បន្ថយហានិភ័យ និងភាពស្មុគស្មាញសម្រាប់អតិថិជន ខណៈសម្រេចគោលដៅសំខាន់ៗពាក់ព័ន្ធនឹងនិរន្តរភាព បង្កើនប្រសិទ្ធភាពចំណាយ និងលទ្ធភាពស្ទុះងើបនៃហេដ្ឋរចនាសម្ព័ន្ធថាមពល ដែលទាំងអស់នេះមិនត្រូវការការវិនិយោគមូលធនឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]