រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា កញ្ញា អ៊ិន លក្ខិណា ជាបវរកញ្ញាលំដាប់រងទី១ Miss Grand Cambodia ដែលកញ្ញា ក៏ត្រូវអ្នករៀបចំកម្មវិធី ជ្រើសរើសជា បេក្ខនារីខ្មែរដំបូងគេ ទៅចូលរួមក្នុងការប្រកួតសម្រស់ Miss Supranational ២០២២ នាពេលខាងមុខ។

ទន្ទឹមនឹងនេះ បវរកញ្ញាវ័យ២០ឆ្នាំរូបនេះ ក៏ធ្លាប់មានប្រវត្តិដើរលើវិស័យបវរកញ្ញានេះ ដែលក្នុងឆ្នាំ ២០១៩ រូបនាងទទួលបាន ជ័យលាភីបវរកញ្ញាលំដាប់រងទី១ ក្នុងការប្រកួតសម្រស់ Miss World Cambodia ផងដែរ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ មិនត្រឹមតែមាន ចំណេះដឹង សម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ បវរកញ្ញាវ័យក្មេងរូបនេះ ក៏មានទេពកោសល្យបំណិនជីវិតអស្ចារ្យផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង បវរកញ្ញារូបនេះ តែងទម្លាយវីដេអូហែលទឹក ដោយរូបនាង អះអាងថា ជាកីឡាដែលខ្លួនចូលចិត្តជាងគេ ខណៈនោះ មានហ្វេនៗជាច្រើនចំហមាត់ ក្រោយឃើញ រូបនាងហែលទឹកម្តងៗ មិនសមជាហាត់រៀនដើម្បីហែលកម្សាន្តនោះទេ ការពិតទៅ រូបនាង ជាកីឡាការិនីហែលទឹកថ្នាក់ជាតិសោះ ទើបមើលទៅ ដូចអ្នកអាជីពដល់ថ្នាក់នេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា អ៊ិន លក្ខិណា
  កញ្ញា អ៊ិន លក្ខិណា
  កញ្ញា អ៊ិន លក្ខិណា
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]