តារាកម្សាន្ត៖ កាលពីម្សិលមិញនេះ បវរកញ្ញាឯកចក្រវាលឡាវ នាង Tonkham Phonchanheuang បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ដល់អ្នកគាំទ្រនិងប្រជាជនឡាវដែលជាអ្នកនិយមតាមដានវិស័យបវរកញ្ញាជាខ្លាំង ក្រោយពេលដែលបវរកញ្ញាឯកចក្រវាលដ៏ស្រស់ស្អាតរូបនេះ បានបង្ហោះរូបថតប៉ុន្មានសន្លឹក អមជាមួយនឹងឈុតពណ៌ផ្កាឈូកដ៏ស្រស់ឆើតឆាយ។

ជាក់ស្តែងនៅក្នុងឈុតសម្រាប់ត្រៀមខ្លួនចូលទៅក្នុងវគ្គសម្ភាសន៍ជាមួយគណកម្មការនោះ នាង Tonkham Phonchanheuang បានបង្ហាញរាងដ៏ស្រស់សង្ហា ជាមួយនឹងកម្ពស់ស្តង់ដា អមដោយឈុតអាវវែងពណ៌ផ្កាឈូកដ៏ស្រស់ស្អាត មើលមួយភ្លែតស្មានតែហូលខ្មែរ ដែលធ្វើឲ្យអ្នកគាំទ្រទាំងក្នុងស្រុក និងក្រៅប្រទេសឡាវ ផ្ទុះការលាន់មាត់សរសើរពីសម្រស់តារាស្រីរូបនេះ ពេញបណ្តាញសង្គមតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា កាលពីម្សិលមិញ កម្មវិធីប្រកួតប្រជែងបវរកញ្ញាឯកចក្រវាល បានរៀបចំកម្មវិធីសម្ភាសន៍ជាមួយនឹងបេក្ខនារីជាបវរកញ្ញាមកពីជុំវិញពិភពលោក ដោយពិន្ទុដែលបានមកពីការសម្គាសន៍នេះ ជាលទ្ធផលដ៏សំខាន់ដើម្បីមានឱកាសចូលរួមប្រកួតវគ្គ២០នាក់ចុងក្រោយ៕

ចង់ឃើញថាតើបវរកញ្ញាឡាវស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

បវរកញ្ញាឯកចក្រវាលឡាវ
បវរកញ្ញាឯកចក្រវាលឡាវ
បវរកញ្ញាឯកចក្រវាលឡាវ
បវរកញ្ញាឯកចក្រវាលឡាវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]