ថៃ៖ បើទោះបី​ជា​គូស្វាមីភរិយា ដែល​កម្រ​ឃើញ ពី​ពេលវេលាដ៏​ផ្អែមល្ហែម​តាម​បណ្តាញ​សង្គមក្ដី តែសម្រាប់ តារាស្រី Chompoo Araya និងស្វាមី នៅតែទាញយកចិត្តអ្នកគាំទ្រ ជាមួយនឹងសកម្មភាពកាលពីពេលកន្លងទៅ  និងបានជុំគ្រួសារយ៉ាងកក់ក្ដៅ ផងដែរ។  

យ៉ាងណាមិញ ថ្មីៗនេះ គូស្វាមីភរិយា បានបង្ហាញខ្លួនជាមួយគ្នាលើកដំបូង បន្ទាប់ពីត្រឡប់មកពីក្រៅប្រទេស ដោយនៅក្នុងកម្មវិធីនេះ អ្នកទាំងពីរ ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ ជាមួយនឹងការរៀបចំខ្លួន ស្រស់ស្អាតសង្ហា និងមានភាពសាកសមគ្នា ខ្លាំងបំផុត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ចំពោះខាង តារាស្រី Chompoo ផ្ទាល់ ថ្វីត្បិតតែ នាងកំពុងតែមានផ្ទៃពោះ ២០សប្តាហ៍ ក៏ដោយ ប៉ុន្តែ តារាស្រីរូបនេះ នៅតែស្រស់ស្អាតខ្លាំង ក្នុងឈុតបែបរលុង ពណ៌ទឹកប្រាក់យ៉ាងលេចធ្លោ ដែលអាចនិយាយបានថា មិនធ្វើឲ្យអ្នកទស្សនាខកបំណង ក៏ដូចជាកាន់តែពេញចិត្ត ចំពោះស្ទាយ៍បង្ហាញខ្លួនរបស់នាង លើកនេះ ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Chompoo 
Chompoo និង ស្វាមី
Chompoo និង ស្វាមី
Chompoo 
Chompoo និង ស្វាមី
Chompoo និង ស្វាមី
Chompoo និង ស្វាមី
Chompoo និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]