ថៃ៖ អាចនិយាយបានថា គឺជា បវរកញ្ញាសម្រស់ពិតព្រមទាំងជាទីពេញចិត្តរបស់ហ្វេនៗជាច្រើន ចំពោះ កញ្ញា Anchilee ដែលជាបវរកញ្ញាចក្រវាលថៃ ឆ្នាំ់ ២០២១ និងកំពុងតែត្រៀមខ្លួន បញ្ចេញសមត្ថភាពលើឆាក បវរកញ្ញាចក្រវាលឆ្នាំ២០២១ ដែលនឹងប្រារព្ធឡើង ក្នុងប្រទេស អ៊ីស្រាអែល។
ប៉ុន្តែទន្ទឹមនឹងការពេញចិត្តមួយ Anchilee ហាក់ទទួលរងនូវការគំរាមកំហែង និងពាក្យរិះគន់ ទៅលើរូបរាងរបស់នាង មិនឈប់ឈរ ព្រោះមនុស្សជាច្រើនគិតថា រូបរាងរបស់នាងមិនបានត្រូវតាមស្ដង់ដាររបស់ស្រីស្អាតនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែដោយឡែក កាលពីថ្មីៗនេះ Anchilee បានចេញមកបង្ហោះខ្លឹមសារមួយ នៅលើបណ្ដាញសង្គម Twitter ព្រមទាំងចុច hashtag #RealSizeBeauty ឬអាចហៅថា ភាពស្រស់ស្អាតក្នុងទម្រង់នៃ Real Size Beauty ក៏ដូចជា បានព្យាយាមកែសម្រួលផ្នត់គំនិតរបស់ពួកគេ ព្រោះនាងមានការលើកឡើងថា អ្នករាល់គ្នាសុទ្ធតែមានភាពស្រស់ស្អាត តាមរបៀបរបស់ខ្លួន។
មិនត្រឹមតែប៉ុណ្ណោះ Anchilee ក៏បានបង្ហាញថា ខ្លួននាង ធ្លាប់ត្រូវបានគេហៅថា ជ្រូក ពីការបញ្ចេញមតិរិះគន់ក្នុងបណ្ដាញសង្គម ទៀតផង។ តែទោះជាយ៉ាងណា ការលើកឡើងបែបនេះ បានធ្វើឲ្យនាងមកចូលរួមការប្រកួត ដើម្បីបដិសេធ ពីស្តង់ដារ និងបទដ្ឋានដែលមានការរិះគន់ទៅលើសម្រស់រូបរាង បែបនោះ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]