អ៊ីស្រាអែល៖ បវរកញ្ញាចក្រវាឡបារាំងរបស់ Clémence Botino បានធ្វើតេស្ដអវិជ្ជមានចំពោះជំងឺកូវីដ១៩ នៅថ្ងៃទី ៧ ខែធ្នូ ដោយអនុញ្ញាតឱ្យត្រឡប់ទៅប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២១ និងចូលរួមសកម្មភាពណាសំខាន់ ភ្លាមៗ តែម្តង។
ជាក់ស្តែង នៅថ្ងៃទី ៨ ខែធ្នូ Clémence បានហោះហើរតែម្នាក់ឯងទៅកាន់ទីក្រុង Eilat ប្រទេសអ៊ីស្រាអែល ដែលជាកន្លែងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនិងប្រព្រឹត្តិនាពេលខានមុខ ដោយនាងបានចែករំលែកបន្ទប់ជាមួយបវរកញ្ញាអាហ្វ្រិកខាងត្បូង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីនោះ Clémence បានទទួលខ្សែបូជាតិ ហើយភ្លាមៗ នោះបានចូលបទសម្ភាសន៍នានា ដែលសម្រស់វ័យ២៤ឆ្នាំរូបនេះ ក៏បានបន្តហាត់សមឡើងឆាក ដើម្បីអាចឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងឆាប់ៗនេះ។
យ៉ាងណាមិញ អស់រយៈពេល ១០ ថ្ងៃកន្លងមកនេះ Clémence បានរក្សានូវភាពវិជ្ជមាន និងស្មារតីនឹងនរ រីករាយ ខណៈកំពុងនៅដាច់ដោយឡែកពីគេ កំពុងព្យាបាល ក្នុងរដ្ឋធានី Jerusalem របស់អ៊ីស្រាអែល។ ទោះជានាងខកខានរាល់សកម្មភាពនៅខាងក្រៅការប្រកួត ក៏អ្នករៀបចំ វគ្គហ្វឹកហាត់ទាក់ទង តាមទូរស័ព្ទ ហើយផ្ញើវាទៅនាង ដើម្បីឲ្យតារាស្រីរូបនេះ ហាត់សម សម្រាប់ពេលណាដែលនាងបានជាសះស្បើយដូច្នេះដែរ៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]