ខេត្តស្ទឹងត្រែង៖ រកឃើញមានវិជ្ជមានកូវីដ១៩ លើពិរុទ្ធជន ដែលជាប់ឃុំឃាំងក្នុងពន្ធនាគារខេត្តស្ទឹងត្រែង រួមទាំងមន្ត្រីអនុរក្សពន្ធនាគារប្រមាណជាជាង៣០០នាក់ បាននិងកំពុងឆ្លងជំងឺកូវីដ១៩ ក្រោយពីការធ្វើតេស្តចាប់យកលើឧបករណ៍ «រ៉ាប់ពីតេស្ត»។
បើតាមប្រភពពីអនុប្រធានមន្ទីរសុខាភិបាល លោក ទន វុទ្ធី បានបញ្ជាក់ប្រាប់កោះសន្តិភាពនាវេលាថ្ងៃត្រង់ទី៩ ខែធ្នូ ឆ្នាំ២០២១នេះថា តាមការចាប់យកដំបូង អាចរាប់បានពីលទ្ធផលសរុប គឺចំនួន៣០៨នាក់ ក្នុងនោះពិរុទ្ធជនមានចំនួន៣០០នាក់ និងមន្ត្រីអនុរក្សពន្ធនាគារចំនួន៨នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ អនុប្រធានមន្ទីរសុខាភិបាលរូបនេះ បានបញ្ជាក់ថា ការរកឃើញសញ្ញានៃជំងឺកូវីដ១៩ តាមរយៈឧបករណ៍ «រ៉ាប់ពីតេស្ត» រកឃើញវិជ្ជមាន ហើយទោះពិនិត្យម៉ាស៊ីន ភីស៊ីអ ក៏មានដែរ។ ហើយបច្ចុប្បន្នមន្ទីរសុខាភិបាល កំពុងពិភាក្សាជាមួយថ្នាក់ក្រសួង ក៏ដូចជាអាជ្ញាធរខេត្ត លើការព្យាបាល ពីព្រោះពួកគាត់ជាពិរុទ្ធជន ដូច្នេះថ្នាក់ក្រសួង និងខេត្ត កំពុងរកវិធីដើម្បីដោះស្រាយលើបញ្ហានេះ ។
លោកបញ្ជាក់បន្តថា អ្នកដែលពិនិត្យឃើញវិជ្ជមានខាងលើ ប្រហែលជាអាចត្រូវព្យាបាលនៅនឹងកន្លែង ដោយមានក្រុមគ្រូពេទ្យចុះមើលជាប់ លើកលែងតែធ្ងន់ធ្ងរ តែបើតាមការពិនិត្យពួកគាត់មានសុខភាពរឹងមាំទាំងអស់។
ជុំវិញករណីផ្ទុះឆ្លងកូវីដ១៩ ទៅដល់៣០០នាក់នេះ គេមិនទាន់ដឹងពីប្រភពនៃអ្នកចម្លងនៅឡើយទេ តែយ៉ាងណា ការឆ្លងនេះ ត្រូវបានគេសង្ស័យថា ឆ្លងមកពីក្រុមគ្រួសារពិរុទ្ធជនទាំងនោះ នៅពេលដែលពួកគេចុះមកសួរសុខទុក្ខ ដែលករណីឆ្លងពីម្នាក់ទៅម្នាក់ រហូតទៅខ្ទង់រយបែបនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]