ចិន៖ កាលពីថ្ងៃទី ៩ ខែធ្នូកន្លងទៅ យោងតាម គេហទំព័រ Sohu បានរាយការណ៍ថា តុលាការនៅទីក្រុងប៉េកាំង បានសម្រេចថា តារាស្រី Dilraba បានឈ្នះក្ដី ពីករណីបទរំលោភបំពានលើកិត្តិយស បន្ទាប់ពីនាងបានប្ដឹងទស្សនិកជនម្នាក់ ពីបទប្រមាថកិត្តិយស។
មិនត្រឹមតែប៉ុណ្ណោះ ខាងតុលាការបានបញ្ជាឲ្យ ទស្សនិកជនម្នាក់នោះ សរសេរសំបុត្រសុំទោស ទៅកាន់តារាស្រីរូបនេះ ទៀតផង។ ដោយឡែក ខាងចុងចោទថែមទាំង បានសារភាពកំហុសថា ខ្លួនពិតជាបានជះឥទ្ធិពលអវិជ្ជមានដល់ Dilraba និងធ្វើឱ្យខូចកិត្តិយសរបស់តារាសម្តែងរូបនេះ ព្រមទាំងបានចាត់ទុកថា នេះជាមេរៀន ដូច្នេះហើយទស្សនិកជនម្នាក់នេះ ក៏បានបញ្ជាក់ថា ខ្លួននឹងមិនបង្ហោះការប្រមាថ ឬព័ត៌មានខុសអំពីអ្នកដ៏ទៃ ទៀតឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត តាមប្រភពដដែលនេះ បានឲ្យដឹងទៀតថា Dilraba បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងទស្សនិកជនម្នាក់នេះ និង ព្រមទាំង ១០ នាក់ផ្សេងទៀត ពីបទប្រើពាក្យជេរប្រមាថនាងម្តងហើយម្តងទៀត។ ហើយបន្ទាប់ពីចាញ់ក្ដី គណនីបណ្តាញសង្គមរបស់ទស្សនិកជនរូបនេះ ក៏ត្រូវបានលុបចោល៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]