រាជធានីភ្នំពេញ៖ ពិតណាស់ អ្នកណាៗស្គាល់ហើយ តារា​ចម្រៀង​ប្រុស​ល្បីឈ្មោះ ​លោក ជុំ លី​ណូ ហាក់ស្ងប់ស្ងាត់ពីវិស័យសិល្បៈ ដោយលោកកំពុងជ្រោងចាប់ជំនួញជាច្រើនក្តោបក្តាប់ក្នុងដៃ បើទោះបីជាលោកមិនសូវបង្ហាញវត្តមាន ក្នុងការឡើងឆាក ឬចេញ MV ចម្រៀងក្តី តែកេរ្តិ៍ឈ្មោះរបស់តារាចម្រៀងរូបនេះ នៅតែមានប្រជាប្រិយភាពដដែលដូចដើម។

ខណៈកាក់កបទាំងព្រម ទាំងអាជីពសិល្បៈ និងមុខជំនួញ កំពុងទទួលបានភាពរីកសុះសាយជោគជ័យ នាពេលថ្មីៗនេះ តារាចម្រៀងដែលគេស្គាល់ថា ពូកែលេងស្ទីល និងបញ្ចេញក្បាច់រាំដ៏អស្ចារ្យរូបនេះ បានបង្ហើបប្រយោគក្នុងចិត្ត ដោយប្រៀបធៀបរឿងបុគ្គលដែលទទួលបានភាពជោគជ័យ និងអ្នកដែលតាំងខ្លួនជាបុគ្គលជោគជ័យ ក្នុងគោលដៅបម្រើផលប្រយោជន៍សួនតួ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះ លោក ជុំ លី​ណូ បានបញ្ជាក់ថា​ អ្នក​ជោគជ័យ​ពិតប្រាកដ​គេ​គ្មាន​ពេល​មក​បង្រៀន​យើង​ទេ ​ព្រោះ​គាត់​រវល់​មុខ​ជំនួញ​គាត់​ច្រើន​ណាស់។ បងប្អូន​ត្រូវ​ចាំ​មានតែ​ការ​ចាប់ផ្តើម​អាជីវកម្ម ពី​តូច​ទៅ​ធំ ហើយ​ព្យាយាម​ធ្វើ​វា​ឲ្យ​បាន​ល្អ ហើយ​ធ្វើ​ដដែលៗ​ដែល​ខ្លួនឯង​ស្រលាញ់​និង​ត្រូវ​ជំនាញរបស់​ខ្លួន។

ក្នុងនោះ តារា​ចម្រៀង​លោក ជុំ លី​ណូ ​បានសង្កត់ធ្ងន់បែបនេះថា ​កាលណា​ពេលវេលា​និង​អាយុកាល​របស់​យើង​មកដល់​យើង​និង​ជោគជ័យ​ដោយ​មិន​ដឹង​ខ្លួន។ ​ខ្ញុំ​គុំ​យូរ​​ហើយ​រឿង​អ្នក​បង្រៀន​ជោគជ័យ​ហ្នឹង​។​ ចំពោះការ​លើកឡើង​របស់លោក ជុំ លី​ណូ ហាក់មានន័យចាក់ដោតត្រូវចិត្តមនុស្សជាច្រើន ហើយ​កំពុង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​មហាជនទូទៅ​៕

ជុំ លីណូ
ជុំ លីណូ
ជុំ លីណូ
ជុំ លីណូ
ជុំ លីណូ
ជុំ លីណូ
ជុំ លីណូ

ប្រភព៖ KPT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]