ចិន៖ កាលពីថ្ងៃទី ៩ ខែធ្នូ ទំព័រ Sina បានរាយការណ៍ថា អតីតតារាស្រី Zheng Shuang បានដាក់ពាក្យប្តឹងក្រុមហ៊ុនផលិតកម្មចំនួន ៥ ដែលនៅក្នុងពាក្យបណ្ដឹងនេះ រូបនាង បានចោទប្រកាន់ ដៃគូរបស់ខ្លួន ថាមិនបានបង់ប្រាក់សំណង ក្នុងការថតភាពយន្ត ចំនួន ១០៨ លានយ័ន (១៦,៩ លានដុល្លារ)។
ម៉្យាងវិញទៀត តារាស្រីរូបនេះ បានបន្តថា នាងបានទាក់ទងស្នើរសុំភាគីពាក់ព័ន្ធ ឲ្យបើកប្រាក់ខែដែលនៅសេសសល់ទៅឲ្យនាង ជាច្រើនដង ប៉ុន្តែក៏ត្រូវបានគេបដិសេធ។ ហើយបច្ចុប្បន្ននេះ មានក្រុមហ៊ុនមួយក្នុងចំណោមនោះ ក៏បានទទួលពាក្យបណ្ដឹង និងការកោះហៅពី តុលាការប្រជាជន ទីក្រុងសៀងហៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈប្រភពដដែលនេះ ខាងតំណាងក្រុមហ៊ុន បាននិយាយថា ពួកគេបានចូលរួមក្នុងគម្រោងថតរឿង ក្នុងនាមជាអ្នកផលិត និងអ្នកវិនិយោគ ប៉ុន្តែមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចជាមួយនឹង Zheng Shuang និងអង្គភាពពាក់ព័ន្ធផ្សេងទៀតនោះទេ។ ដូច្នេះហើយ ពួកគេនឹងតាមដានយ៉ាងដិតដល់នូវបណ្តឹង ព្រមទាំងចាត់វិធានការផ្លូវច្បាប់ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់ របស់ក្រុមហ៊ុន៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]