ស្ទឹងត្រែង÷ យោងតាមលិខិតបដិសេធ របស់ពន្ធនាគារខេត្តស្ទឹងត្រែង សូមគោរពជម្រាបជូនសាធារណៈជនទាំងអស់ទូទាំង ខេត្តស្ទឹងត្រែង ក៏ដូចជាទូទាំងប្រទេសមេត្តាជ្រាបថា៖

ពន្ធនាគារខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺ និងបដិសេធទាំងស្រុងចំពោះបណ្តាញផ្សព្វផ្សាយព័ត៌មាន និងគេហទំព័រមួយចំនួន បានធ្វើការផ្សព្វផ្សាយ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដែលមានខ្លឹមសារថា ផ្ទុះកូវីដ១៩លើពិរុទ្ធជនក្នុងពន្ធនាគារខេត្តស្ទឹងត្រែងរួមទាំងមន្ត្រីអនុរក្សពន្ធនាគារប្រមាណជាង៣០០នាក់ ពន្ធនាគារខេត្តសូមអះអាងថា រាល់ខ្លឹមសារខាងលើនេះ គ្មានមូលដ្ឋានពីតួលេខ និងទិន្នន័យច្បាស់លាស់ដោយការធ្វើតេស្ត (Rapid Test) មិនទាន់យកជាផ្លូវការនោះទេ លុះត្រាតែការធ្វើតេស្តឆ្លងកាត់ម៉ាស៊ីនធំហៅថា(PCR) ទើបអាចរាប់បញ្ចូលទៅក្នុងបញ្ជីនៃអ្នកឆ្លងជំងឺកូវីដ-១៩ ការផ្សព្វផ្សាយព័ត៌មាននេះ មានចេតនាធ្វើឲ្យប៉ះពាល់ដល់ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ពន្ធនាគារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គភាពសូមបញ្ជាក់ថា មន្ត្រីពន្ធនាគារទាំងអស់បានចាក់វាក់សាំង ចំនួន ០៣ដូស និងជនជាប់ឃុំ បានចាក់វ៉ាក់សាំងប្រភេទ(Johnson & Johnson)។

អាស្រ័យដូចមានសេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូមលោក លោកស្រី សារធារណៈជនទាំងអស់ មេត្តាជ្រាបជាព័ត៌មានដោយការពិចារណា៕

លិខិតបដិសេធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]