ថៃ៖ ជាការពិណាស់ បន្ទាប់ពីសម្រាលបានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់រួចមក តារាស្រី Mew Nittha កាន់តែបង្ហាញពីសុភមង្គលនៅ ក្នុងគ្រួសារជាបន្តបន្ទាប់នៅ លើបណ្ដាញសង្គម ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបជំនួស ជាមួយក្តីសុខបែបនេះផងដែរ។ 

ដោយឡែក ក្នុងនាមជាស្វាមី និងជាឳពុកដ៏ល្អ របស់អ្នកនាង Mew ដែលនាងទើបតែសម្រាលបានកូនស្រីមួយ គួរឱ្យស្រឡាញ់ព្រមទាំងជាចំណងដៃនៃអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ដោយក្នុងនោះបើទោះបីជាលោកមានភាពមមាញឹកនៅ ក្នុងអាជីពការងារខ្លាំងក៏ដោយ ស្វាមី Mew មិនដែលភ្លេចផ្ដល់ពេលវេលាសម្រាប់ប្រពន្ធ​ និងបន្ថែមនូវភាពផ្អែមល្ហែម ចំពោះគ្រួសារតូចមួយនេះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដូចងថ្មីៗនេះ Mew Nittha បានបង្ហោះរូបភាពយ៉ាងមានសុភមង្គល ជាមួយគ្រួសារ ដោយក្រលេកមើលទៅ ស្វាមីពិតជារីករាយក្នុងការជួយមើលថែកូន ដោយត្រកងពរថ្នាក់ថ្នមដោយក្តីស្រលាញ់ និងផ្តល់ពេលវេលាឲ្យគ្រួសារបែបនេះណាស់ ៕

សូមទស្សនារូបភាពខាងក្រោម៖

 Mew Nittha 
 Mew Nittha និងស្វាមី 
Mew Nittha និងស្វាមី 
Mew Nittha និងគ្រួសារ 
Mew Nittha និងគ្រួសារ 
គ្រួសារ Mew Nittha 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]