រាជធានីភ្នំពេញ៖ អ៊ី-ម៉ាន់នី ដែលជាប្រពន័្ធទូទាត់ពេញនិយម បានប្រកាសការសហការជាដៃគូជាមួយ Moneygram ដើម្បីពង្រីកការធ្វើប្រតិបត្តិការវេរប្រាក់ឆ្លងប្រទេសមកកាន់ប្រទេសកម្ពុជា។ MoneyGram ជាក្រុមហ៊ុនមួយដែលឈានមុខគេលើវិស័យវេរប្រាក់ឌីជីថលតាមរយៈ P2P។ សេវាកម្មមួយនេះត្រូវបានរំពឹងថានឹងអាចជួយបំពេញតម្រូវការនឹងការប្រកួតប្រជែងថ្មីមួយសម្រាប់ទីផ្សារវេរប្រាក់សម្រាប់ប្រជាជនកម្ពុជាដែលកំពុងរស់នៅក្រៅប្រទេសផងដែរ និងសម្រាប់បុគ្គលក៏ដូចជាម្ចាស់អាជីវកម្មដែលបើកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេស និងស្វែងរកការផ្ញើប្រាក់ពីកម្ពុជាទៅក្រៅប្រទេស។
ជាមួយនឹងយុទ្ធសាស្រ្តដែលផ្តោតលើចរន្តវេរសាច់ប្រាក់ ជាវប្បធម៌មួយដ៏រឹងមាំនៃការច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសមត្ថភាពឈានមុខគេរបស់អតិថិជន MoneyGram បានរីកចម្រើនដើម្បីបម្រើដល់មនុស្សជិត ១៥០ លាននាក់នៅទូទាំងពិភពលោកក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក PHAM DOAN CUONG គឺជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ី-ម៉ាន់នី បានមានប្រសាសន៍ថា៖
នេះបើយោងទៅតាមសំដីរបស់លោក Grant Lines ដែលជាប្រធានផ្នែកចំនូលសកលរបស់ MoneyGram យើងបានបង្កើតក្រុមហ៊ុនសេវាវេរប្រាក់ដ៏ទំនើប អាចវេរតាមទូរស័ព្ទ និងដំណើរការដោយ API ដែលអាចឱ្យ MoneyGram ក្លាយជាដៃគូដែលពេញចិត្តសម្រាប់ការវេរប្រាក់ឆ្លងដែន ហើយយើងពិតជារំភើបក្នុងការពង្រីកសមត្ថភាពផ្ទេរប្រាក់អោយបានរហ័សទាន់ពេលវេលារបស់យើងជាមួយនឹង eMoney។ ផ្ញើប្រាក់ដោយផ្ទាល់ទៅកាន់ eMoney នៅកម្ពុជា-វេរប្រាក់ដោយផ្ទាល់មកកាន់គណនី អ៊ី-ម៉ាន់នី ជាប្រាក់រៀល និងដុល្លាដោយមិនចាំបាច់ត្រូវការព័ត៌មានអ្នកទទួល។
- តម្រូវព័ត៌មានធម្មតាអំពីគណនី អ៊ី-ម៉ាន់នី (លេខទូរស័ព្ទ) ដែលបានចុះជាគណនីវ៉ាលីតរបស់ អ៊ី-ម៉ាន់នី និងឈ្មោះរបស់អ្នកទទួល។
- គ្រប់សាច់ប្រាក់ទាំងអស់ និងទៅដល់ក្នុងគណនី អ៊ី-ម៉ាន់នី របស់អតិថិជនក្នុងរយៈពេលតែមួយនាទី។
- ការកំណត់អំពីប្រតិបត្តិការវេរប្រាក់ចំពោះគណនីដែលបានចុះឈ្មោះ និងភ្ជាប់ជាមួយគណនីធនាគារ។
o អប្បបរិមា៖ ៤០០០៛ រឺ ១ដុល្លារ ក្នុងមួយប្រតិបត្តិការ។
o អតិបរិមា៖ ១០,០០០,០០០៛ រឺ ២៥០០ដុល្លារ ក្នុងមួយប្រតិបត្តិ។
អំពី អ៊ី-ម៉ាន់នីអ៊ី-ម៉ាន់នី
ជាក្រុមហ៊ុនសេវាវេរប្រាក់ដ៏ឈានមុនគេនៅកម្ពុជាដែលបានបង្កើតឡើងនៅឆ្នាំ២០១៥ ក្រុមហ៊ុន អ៊ី-ម៉ាន់នីបានធ្វើផ្លាស់ប្ដូរការវេរ និង ទទួលប្រាក់របស់ប្រជាជនកម្ពុជា មកតាមរយៈទូរសព្ទដៃវិញដែលនាំមកនូវភាពវាយស្រួល និង សុវត្តិភាពគ្រប់ពេលវេលាគ្រប់ទីកន្លែង។ អ៊ី-ម៉ាន់នី ប្តេជ្ញាចិត្ហក្នុងការផ្តល់ជូននូវសេវាហិរញ្ញវត្ថុ តាមរយៈកម្មវិធីទូរស័ព្ទដៃសម្រាប់លោកអ្នកដែលពុំមានគណនីធនាគារ ហើយនឹងផ្តល់ឱ្យលោកអ្នកដែលស្ដិតនៅក្នុងប្រទេសកម្ពុជាអាចធ្វើការវេរប្រាក់ក្នុងស្រុក,ការវេរប្រាក់ទៅក្រៅស្រុកភ្លាមៗ ការទូទាត់វិក្កយបត្ រនិងការបញ្ចូលលុយតាមទូរស័ព្ទ។
អ៊ី-ម៉ាន់នី នៅតែជាទីផ្សារឈានមុខគេនៃទីផ្សារសេវាទូទាត់ប្រាក់តាមទូរស័ព្ទ និងអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជាដែលគ្របដណ្តប់គ្រប់បណ្តាស្រុកទូទាំងប្រទេសជាង ៨០០០ សាខារបស់ភ្នាក់ងារ អ៊ី-ម៉ាន់នី។ ដែលមានដៃគូសហការជា ៥០០០នាក់ និងសហភាគពានិជ្ជកម្មផ្សេងៗដូចជា MoneyGram និង 2C2P។ល។
អ៊ី-ម៉ាន់នី ក៏បានផ្ដល់ជូនដំណោះស្រាយក្នុងការទូទាត់ប្រាក់សំរាប់វិស័យអាជីវកម្ម តាមការសហការអាជីវកម្មរបស់យើង។ គ្រប់សហគ្រាសធនមធ្យម និងធំ អាចប្រើប្រាស់ជាមួយសេវាកម្មបើកប្រាក់បៀវត្ស និងសេវាកម្មទូទាត់ប្រាក់របស់ អ៊ី-ម៉ាន់នី បុគ្គលិករបស់ពួកគេ ដើម្បីគាំទ្រដល់កំណើន និងការទូទាត់ដែលមានចំរុះ។
ព័ត៌មានបន្ថែមសូមចូលមើលក្នុងគេហទំព័រ អ៊ី-ម៉ាន់នី http://www.emoney.com.kh/
អំពី MoneyGram
MoneyGram កំពុងនាំមុខការវិវត្តនៃការទូទាត់ឌីជីថល P2P (ភី ២ ភី)។ ជាមួយនឹងយុទ្ធសាស្រ្តដែលផ្តោតលើគោលបំណងដើម្បីកៀរគរចលនាប្រាក់ដ៏រឹងមាំនៃការច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសមត្ថភាពឈានមុខគេរបស់អតិថិជន MoneyGram បានរីកចម្រើន ដើម្បីបម្រើដល់មនុស្សជិត ១៥០ លាននាក់នៅទូទាំងពិភពលោកក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុនប្រើបានដាក់ដំណើរការយ៉ាងទំនើបដែលដំណើរការដោយទូរស័ព្ទដៃនិង API ដែរឈានមុខគេរបស់ពិភពលោក ដើម្បីបម្រើអតិថិជនតាមរយៈ MoneyGram Online (MGO) អាជីវកម្មឌីជីថលផ្ទាល់ដល់អ្នកប្រើប្រាស់បណ្តាញលក់រាយទូទាំងពិភពលោក និងអាជីវកម្មហិរញ្ញវត្ថុដែលបានបង្កប់ អតិថិជនសហគ្រាស MoneyGram ជាសេវាកម្ម។
ព័ត៌មានបន្ថែមសូមចូលមើលក្នុងគេហទំព័រ www.MoneyGram.com៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]