រាជធានីភ្នំពេញ៖ ណាហ្គាវើលដ៍ (NagaWorld) បានទទួលពានរង្វាន់ Social Caring Pledge (SCP) ដ៏មានកិត្យានុភាពចំនួន ២ ចំពោះសកម្មភាព និងគំនិតផ្តួចផ្តើមការងារសង្គមដែលផ្តល់ប្រយោជន៍ដល់សហគមន៍ដែលមានជីវភាពខ្វះខាតក្នុងប្រទេសកម្ពុជា។ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើសកម្មភាពជាង ៥៥០ មកដល់បច្ចុប្បន្នដោយផ្តោតទៅលើការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។
ណាហ្គាវើលដ៍ (NagaWorld) គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនណាហ្គាខប លីមីធីត (NagaCorp Ltd.) ដែលបានចុះបញ្ជីផ្សារភាគហ៊ុននៅទីក្រុងហុងកុងដែលមានលេខកូដ SEHK stock code: 3918 និងជាម្ចាស់គ្រប់គ្រង និងប្រតិបត្តិការមណ្ឌលកម្សាន្តចម្រុះលំដាប់ពិភពលោកតែមួយគត់នៅរាជធានីភ្នំពេញក្នុងប្រទេសកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សត្រូវបានរៀបចំដោយរាជបណ្ឌិតសភាស្រាវជ្រាវសហគ្រាសសង្គម (SERA) កម្មវិធីប្រគល់ពានរង្វាន់លើកទី១២ នេះ បានរកឃើញក្រុមហ៊ុនចំនួន ៤១ ដែលបានឈ្នះពានរង្វាន់នៅក្នុងផ្នែកចំនួន ៩ ផ្សេងៗគ្នា។ SERA ក៏បានប្រគល់ពានរង្វាន់ដល់អ្នកដឹកនាំចំនួន ៥៥ រូបដែលមកពីស្ថាប័នផ្សេងៗគ្នាចំពោះការចូលរួមជួយដល់សង្គម និងជំនាញវិជ្ជាជីវៈរបស់ពួកគេផងដែរ។
ណាហ្គាវើលដ៍ បានឈ្នះពានរង្វាន់ “ក្រុមហ៊ុនឆ្នើមដែលយកចិត្តទុកដាក់ទៅលើសង្គម” និងពានរង្វាន់ “ឧត្តមភាពបរិស្ថាន”។ ពានរង្វាន់ “ក្រុមហ៊ុនឆ្នើមដែលយកចិត្តទុកដាក់ទៅលើសង្គម” ត្រូវបានផ្តល់ដល់ក្រុមហ៊ុនណាដែលមានសកម្មភាពធុរកិច្ចរឹងមាំឋិតថេរ និងជួយដល់សង្គមជាតិដែលស្របទៅនឹងគោលការណ៍សង្គមចំនួន ៦ ចំណុច គឺការការពារបរិស្ថាន ការប្រឆាំងនឹងការរើសអើង ពលកម្មដែលគ្មានការបង្ខិតបង្ខំ ការផ្តល់ត្រឡប់ទៅឲ្យសហគមន៍ ការប្រឆាំងអំពើពុករលួយ និងសុវត្ថិភាព និងគុណភាព។ ចំណែកឯពានរង្វាន់ “ឧត្តមភាពបរិស្ថាន” ផ្តល់ទៅឲ្យក្រុមហ៊ុនណាដែលធ្វើសមាហរណកម្មនៃសកម្មភាពបរិស្ថានទៅជាយុទ្ធសាស្ត្រអភិវឌ្ឍប្រកបដោយនិរន្តរភាព និងផ្តល់ប្រយោជន៍ផ្នែកធុរកិច្ចរបស់ខ្លួនទៅដល់សហគមន៍។
លោក សន តាន់ (Sean Tan) ដែលជានាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានអញ្ជើញទៅទទួលពានរង្វាន់តំណាងឲ្យក្រុមហ៊ុននៅក្នុងពិធីប្រគល់ពានរង្វាន់ប្រចាំតំបន់អាស៊ីដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងតាំងពិព័រណ៍ហុងកុងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ក្នុងឆ្នាំនេះ។
លោក Sean Tan បានឲ្យដឹងថា៖
លោកក៏បានបន្ថែមផងដែរថា៖
អំពី NagaCorp Ltd.
ណាហ្គាខប លីមីធីត (NagaCorp Ltd.) ត្រូវបានចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុនហុងកុងក្នុងខែតុលា ឆ្នាំ២០០៦ ដែលមានលេខកូដ SEHK stock code: 3918។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ណាហ្គាខប លីមីធីត ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាម្ចាស់គ្រប់គ្រង និងប្រតិបត្តិការមណ្ឌលកម្សាន្តចម្រុះលំដាប់ពិភពលោកតែមួយគត់នៅរាជធានីភ្នំពេញក្នុងប្រទេសកម្ពុជា។ ណាហ្គាខប មានអាជ្ញាបណ្ណកាស៊ីណូរយៈពេល ៧០ ឆ្នាំ និងមានសិទ្ធិផ្តាច់មុខសម្រាប់រយៈពេលប្រមាណ ៥១ ឆ្នាំ (១៩៩៥-២០៤៥)។ ណាហ្គាខប ត្រូវបានជ្រើសរើសឲ្យចូលក្នុងបញ្ជី Hang Seng Foreign Companies Composite Index ដែលបានចាប់ផ្តើមនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១១។ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ណាហ្គាខប ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជី Hang Seng Composite Large Cap & MidCap Index ។
អំពីផ្នែកការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស
ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ណាហ្គាវើលដ៍ បាន និងកំពុងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងប្រទេសកម្ពុជាប្រកបដោយភាពវិជ្ជមាន។ ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៤ ដោយបុគ្គលិកណាហ្គាវើលដ៍ដែលមានការគាំទ្រពីក្រុមហ៊ុនដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាសំដៅឆ្ពោះទៅរកកម្មវិធីបរិស្ថាន សង្គម និងអភិបាលកិច្ច។
អំពី រាជបណ្ឌិតសភាស្រាវជ្រាវសហគ្រាសសង្គម (SERA)
SERA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ដែលមានបេសកកម្ម “លើកស្ទួយធុរកិច្ចដើម្បីជួយដល់សង្គម”។ SERA មានគោលបំណងបង្កើតវេទិកាចម្រុះមួយជាមួយក្រុមហ៊ុន គ្រឹះស្ថានអប់រំ វិស័យសង្គម និងវិស័យនយោបាយដើម្បីបង្កើនទំនាក់ទំនង និងប្រមូលអ្នកជំនាញមកពីគ្រប់វិស័យដើម្បីលើកកម្ពស់ការងារទំនួលខុសត្រូវសង្គម និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងសហគមន៍នៃទ្វីបអាស៊ី។ SERA បានប្រមូលអ្នកដឹកនាំធុរកិច្ច និងអង្គការជាង ១០.០០០ តាមរយៈការរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិជាមួយនឹងវាគ្មិនលំដាប់ពិភពលោក ហើយវត្តមានរបស់រាជបណ្ឌិតសភានេះ កំពុងពង្រីកទៅកាន់ទីក្រុងចំនួន ១៣។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]