ភ្នំពេញ៖ ថ្មីៗនេះ នៅទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនម៉ូតូ GPX Cambodia បានបង្ហាញនៅម៉ូតូសេរីថ្មី GPX DRONE 4 Valves ឆ្នាំ 2022 ប្រភេទម៉ូតូអូតូ (Scooter) ​ហើយម៉ូឌែលនេះរឹតតែសក្តិសមបំផុតសម្រាប់អ្នកធ្វើការ ឬ អ្នកនិយមប្រើប្រាស់ម៉ូតូបែបលក្ខណៈគ្រួសារផងដែរ។

DRONE 4V គឺជាម៉ូឌែល​ម៉ូតូសមាជិកគ្រួសារថ្មីរបស់ ក្រុមហ៊ុនម៉ូតូ GPX ដែលកំពុងពេញនិយមនៅក្នុងប្រទេសថៃតែម្តង។ ម៉ូតូ DRONE 4V នេះកើតចេញពីការសហការរបស់ក្រុមហ៊ុន GPX និង SYM ដើម្បីធ្វើឲ្យម៉ូឌែលមួយនេះទទួលបាននៅភាពល្អឥតខ្ចោះ និងម៉ាស៊ីនម៉ូតូដំណើរការល្អបំផុត។ ម៉ូឌែលនេះ ម៉ាស៊ីនកម្លាំង 150cc ប្រើប្រាស់ប្រព័ន្ធប៊ិចដែលសន្សំសំចៃសាំងជាងម៉ូតូផ្សេងទៀតបានរហូតដល់ 16% ហើយម៉ាស៊ីន Upgrade ​ទៅជាស៊ូប៉ាប់ចំនួន 4 ធ្វើឲ្យម៉ាស៊ីនមានកម្លាំងសន្ទុះកាន់តែខ្លាំង និងបើកបរទៅមុខកាន់តែរលូនឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ម៉ូតូអូតូ GPX Drone 4V 

DRONE 4V មាននៅប្រព័ន្ធសុវត្ថិភាព Smart Key ​បង្កប់កូនសោរសុវត្ថិភាពដែលអាចប្រើប្រាស់ក្នុងករណីចាំបាច់ណាមួយ ហើយងាយស្រួលក្នុងការបញ្ឆេះ ឬ ពន្លត់ម៉ាស៊ីនម៉ូតូ។ ម៉ូឌែលនេះប្រើប្រាស់អំពូល FULL LED ទាំងចង្កៀងមុខ ក្រោយ និងភ្លើងស៊ីញ៉ូសុំផ្លូវ រីឯកុងទ័រល្បឿនជាប្រភេទ ឌីជីថល LCD រចនាបែបម៉ូតូស្ព័រទំនើបបំផុត។ អ្វីដែលកាន់តែពិសេសនោះ DRONE ផ្តស់សុវត្ថិភាពខ្ពស់ជាមួយប្រព័ន្ធហ្រ្វាំងឌីសទាំងមុខ និងក្រោយ (CBS) ហើយបូមក្រោយប្រើប្រាស់ប្រភេទបូម Double Spring ទប់លំនឹងបានល្អ បើកបរមានស្ថេរភាព។ Drone 4V មានចំណុះធុងសាំង 7,5L ដែលលោកអ្នកអាចចុះ Trip តាមខេត្តអីមានភាពងាយស្រួលមែនទែន ហើយថែមទាំងអាចសាកថ្មទូរស័ព្ទបានទៀតផង។ មិនតែប៉ុណ្ណោះ DRONE មានបំពាក់នៅប្រព័ន្ធបញ្ចុះកំដៅ Liquid Cooling ធ្វើឲ្យម៉ាស៊ីនត្រជាក់ ងាយស្រួលធ្វើដំណើរក្នុងក្រុងដោយរីករាយ។

ម៉ូតូអូតូ GPX Drone 4V 
ម៉ូតូអូតូ GPX Drone 4V 

ម៉ូឌែលម៉ូតូសេរីថ្មី GPX DRONE 4 Valves មាន ៤ ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌​ខ្មៅ ពណ៌ស ពណ៌ទឹកក្រូច និងពណ៌ក្រហម ហើយលក់ចេញក្នុងតម្លៃត្រឹមតែ $2,800។

បច្ចុប្បន្ននេះម៉ាកម៉ូតូ GPX ជាប់លំដាប់ថ្នាក់លេខ ១ ជាម៉ូតូថៃក្នុងស្រុកដែលមាន​តំណាង​ចែកចាយច្រើនជាង 300 សាខាក្នុងប្រទេសថៃ និង 13 ប្រទេសជាដៃគូសហការ​​មានដូចជា ប្រទេសកម្ពុជាយើង, ប្រទេសវៀតណាម, ប្រទេសនេប៉ាល់, ប្រទេសបង់ក្លាដែស, ប្រទេសម៉ាឡេស៊ី, ប្រទេសហុងកុង, ប្រទេសជប៉ុន, ប្រទេសកូរ៉េ, ប្រទេសតៃវ៉ាន់, ប្រទេសក្រិក,ប្រទេសហ្វីលីពីន, ប្រទេសឈីលី, និង ប្រទេសប៉េរូ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យគួរឲ្យកត់សំគាល់។

គ្រប់​ម៉ូ​ឌែ​លម៉ូតូរបស់ GPX គឺ​រចនា​រូបរាង​​ដ៏​ប្រណីត ឡូយ​ឥតខ្ចោះ ស​ក្កិ​សម​បំផុត ដែល​ប្រាកដជា​នាំ​លោកអ្នក​មកជា​មួយ​អារ​ម្ម​ណ៍​ថ្មី​ប្លែក ទាក់ទាញ និងគុណភាពល្អបំផុត សម្រាប់អតិថិជនរបស់ខ្លួន៕

ម៉ូតូអូតូ GPX Drone 4V 
ម៉ូតូអូតូ GPX Drone 4V 
ម៉ូតូអូតូ GPX Drone 4V 
ម៉ូតូអូតូ GPX Drone 4V 
ម៉ូតូអូតូ GPX Drone 4V 
ម៉ូតូអូតូ GPX Drone 4V 
ម៉ូតូអូតូ GPX Drone 4V 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]