កូរ៉េខាងត្បូង៖ ថ្មីៗនេះ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន របស់ តារាស្រី Jang Nara បានបង្ហោះស៊េរីរូបភាព នៅពេលដែលនាងបានចេញទៅញ៉ាំអាហារ ជាមួយនឹងមិត្តជិតស្និទ្ធ។ ប៉ុន្តែនៅរូបភាពទាំងនោះ តារាស្រីរូបនេះ ក៏បានទាញយកចំណាប់អារម្មណ៍មហាជនជាច្រើន ទៅលើស​ម្រស់របស់នាងតែម្ដង។

ក្នុងនោះដែរ បើទោះបីជារូបថតរបស់ Jang Nara មិនទាន់បានកែសម្រួលដូចរូបភាពថតនៅក្នុងកម្មវិធីក្ដី​ តែក៏បានបង្ហាញឲ្យ ឃើញពីសម្រស់ស្រស់ស្អាត យ៉ាងច្បាស់ៗ ព្រមទាំងភាពវ័យក្មេងរបស់នាង  ទាំងមុខមាត់ សាច់ម៉ត់រលោង នៅក្នុងវ័យ ៤០ ឆ្នាំ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ខណៈពេលស្ថិតនៅក្នុងវ័យនេះទៅហើយ Jang Nara ថែមទាំងត្រូវហ្វេនៗជាច្រើន សរសើរមិនដាច់ពីមាត់ ជាមួយនឹងការតុបតែងខ្លួនដ៏គួរឲ្យស្រលាញ់ដូចជាយុវវ័យសម័យថ្មី ដែលធ្វើឲ្យគ្រប់គ្នាសឹងមិនជឿការពិតថា បច្ចុប្បន្ននេះ នាងមានអាយុច្រើន ផងដែរ៕

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]