អាមេរិក៖ សុនខត្រូវបានមនុស្សម្នាចាត់ទុកជាសត្វដែលមានភាពស្មោះត្រង់ជាងគេបំផុតក្នុងពិភពលោក ដែលតែងតែនៅ ក្បែរម្ចាស់វាជានិច្ចមិនថាក្នុងស្ថានការណ៍លំបាកលំបាកលំបិនបែបណាក៏ដោយ ក៏ព្រមក្រាញ់ននៀលមិនចាកចេញទៅ ណានោះឡើយ។

ជាក់ស្តែងថ្មីនេះ មានសុនខពូជ Canine មួយក្បាលបានសំដែងពីការខូចចិត្តយ៉ាងខ្លាំង នៅ ពេលដែលវាបានដឹងថាម្ចាស់វាបានលាចាកលោកនេះទៅ ហើយ ប៉ុន្តែវាបែរជាសុខចិត្តដេកនៅ លើផ្នូរម្ចាស់ ដោយមិនព្រមចាកចេញទៅ ណានោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពសុនខកម្សត់ដេកនៅ លើផ្នូរម្ចាស់នេះ ត្រូវបានចែកចាយព្រោងព្រាត នៅ ក្នុងបណ្តាញសង្គមអុីនធើណែត Twitter ដោយអ្នកកាសែត Julia Palazzo ដោយម្តាយរបស់ជនរងគ្រោះបានផ្ញើមកកាន់រូបនាង។

យ៉ាងណាមិញ មហាជនមិនតិចនោះទេ ក៏បានអាណិតដល់ក្រុមគ្រួសារជនរងគ្រោះ និងសុនខ ដែលត្រូវបានបង់សមាជិក ជារៀងរហូត ដោយគ្មានអ្វីអាចមកជំនួសបានឡើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ម្ចាស់(រូបកាលនៅ រស់) និងសុនខ 
សុនខ ដែលសុខចិត្តដេកលើផ្នូរម្ចាស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]