កូរ៉េខាងត្បូង៖ ជាការពិតណាស់ ចាប់តាំងពីថ្ងៃដំបូងនៃការបង្ហាញខ្លួននៅ ក្នុងឧស្សាហកម្មកម្សាន្ត តារាចម្រៀងស្រី Miyeon សមាជិកក្រុម (G)I-DLE និងជាអតីត Trainee ក្នុងក្រុម BLACKPINK ពិតជាទទួលបានការចាប់អារម្មណ៍ពីអ្នកនិយមលេងអ៊ីនធឺណេតជាច្រើនយ៉ាងឆាប់រហ័ស ដោយសារតែសម្រស់ដ៏ល្អឥតខ្ចោះ និងភាពប្រណិតរបស់នាងប្រៀបដូចជាទេពអប្សរយ៉ាងដូច្នេះ។ 

ជាពិសេស ថ្មីៗនេះ ក្រុមហ៊ុនដែលនាងជ្រកក្រោមដំបូល ទើបតែបានបញ្ចេញរូបភាពថ្មីមួយចំនួនរបស់ Miyeon ធ្វើឲ្យបណ្ដាអ្នកគាំទ្រស្រឡាំងកាំង ធ្លាក់ក្នុងអន្លង់ស្នេហ៍ព្រោងព្រាត និងចាប់អារម្មណ៍គ្រប់គ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុង​រូបថត​សន្លឹកទាំងនោះ Miyeon គ្រាន់តែមានការ​តុបតែង​ខ្លួនបែបធម្មតាៗ ​ផាត់មុខស្រាលៗបែបធម្មជាតិ ហើយ​ម៉ូដ​សក់​របស់​នាង​ក៏​មិន​សាំញ៉ាំ​ច្រើនដែរ ប៉ុន្តែទឹកមុខនិងសម្រស់របស់នាងនៅ​ ពេលដែលថតជិតៗបែបនេះ ហាក់គ្មានស្នាមសូម្បីបន្តិច ពិសេសកែវភ្នែក Miyeon ក៏ស្រទន់ ច្រមុះក៏ស្រួច ហើយបើកាន់តែមើលយូរៗទៅ  គឺនាងកាន់តែស្អាតរកពាក្យអ្វីសរសើរមិនបានតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

Miyeon
Miyeon
Miyeon
រូបថ្មី Miyeon
រូបថ្មី Miyeon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]