រាជធានីភ្នំពេញ៖ ពិតណាស់ អ្នកណាៗក៏ស្គាល់ដែរ ពិធីការិនីសំបូរវោហារស័ព្ទសំឡេងស្រទន់ អ្នកនាង កែវ ចាន់និមល កាលពីថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ព្រោះថា កន្លងមកគេធ្លាប់ឃើញតែ ពិធីការិនីរូបនេះ បញ្ចេញវោហារស័ព្ទតាមកម្មវិធីទូរទស្សន៍ និងកម្មវិធីផ្សេងៗ តាមរយៈសំឡេងដ៏ផ្អែមស្រទន់ ស្រាប់តែ នាពេលថ្មីៗនេះ មហាជន ក៏ដូចជា អ្នកគាំទ្រ ផ្ទុះការភ្ញាក់លាន់មាត់សរសើរមិនស្ទើរមិនឡើយ ក្រោយពីឃើញ អ្នកនាង កែវ ចាន់និមល បង្ហើរសំនៀងយ៉ាងពិរោះរន្តំ ធ្វើឱ្យអ្នកគាំទ្រស្លុងអារម្មណ៍ជាមួយចម្រៀងរបស់នាង។


តាមរយៈវីដេអូឃ្លីប ដែលត្រូវបានបញ្ចេញដោយ ពិធីការិនី សុភ័ក្ត្រ កុសៈមៈ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ព្រោះថា មហាជន លាន់មាត់សរសើរ អ្នកនាង កែវ ចាន់និមល ថាមានសំនៀងពិរោះពិសារមិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ។
ក្រោយឃើញវីដេអូនេះហើយ មហាជនអ្នកគាំទ្រ បានចែកចាយនៅលើបណ្តាញសង្គម ដោយពោលពាក្យសរសើរគ្រប់ៗគ្នា ព្រោះថាគេសឹងមិនគួរឱ្យជឿ និងនឹងស្មានថា ពិធីការិនីរូបនេះ មានសំឡេងពិរោះបែបនេះសោះឡើយ៕





@sopheak__kosom បង នីមល💕💙
♬ original sound - Sopheakkosoma - Sopheakkosoma_Storycolletor
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]