ថៃ៖ ជឿថាទស្សនិកជនភាគច្រើនពិតជាស្គាល់តួឯកស្រីល្បីឈ្មោះ និងប្រឡូកក្នុងវិស័យសិល្បៈយូរឆ្នាំគឺនាង Kwan Usamanee តាមរយៈរឿងភាគថៃល្បីៗជាច្រើន  ហើយសម្រាប់តួអង្គដែលនាងសម្តែងភាគច្រើនគឺមានអត្តចរឹករឹងប៉ឹង និងស៊ិចស៊ី។ 

គួរបញ្ជាក់ផងដែរថា សម្រាប់តារាស្រីល្បីឈ្មោះ Kwan Usamanee នាងជាតារាស្រីដែលចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីវ័យកុមារមកម្ល៉េះ ហើយសព្វថ្ងៃនេះភាពល្បីល្បាញរបស់នាងគឺមិនចាញ់តារាស្រីជួរមុខរបស់ថៃផ្សេងៗនោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅ​ ទៀត បើនិយាយពីសម្រស់ Kwan Usamanee គឺជាតារាស្រីដែលមានទម្រង់មុខស៊ិចស៊ី ស្បែកសស្អាត និងនិយមតុបតែងមុខមាត់បែបស៊ីចស៊ី បូករួមនឹងទម្រង់មុខកូនកាត់របស់នាង កាន់តែធ្វើឲ្យ Kwan មានភាពទាក់ទាញតែម្តង។

ជាពិសេសមួយរយៈចុងក្រោយនេះ ទស្សនិកជនសង្កេតឃើញថា Kwan កាន់តែបង្ហាញចេញនូវស្ទាយ៍មិនថា ស្លៀកពាក់ស៊ិចស៊ី ឬសមសួន  មិនថាពេលចូលរួមកម្មវិធីធំៗ ឬដំណើរកម្សាន្តផ្សេងៗនោះទេ រាល់រូបភាពរបស់នាងភាគច្រើនគឺបង្ហាញចេញនូវដងខ្លួនយ៉ាងស្រស់ស្អាតតែម្តង ខណៈដែលតារាស្រីរូបនេះ កាន់តែមានច័យជ្រេទៅហើយ តែសម្រស់នាងនៅតែធ្វឲ្យហ្វេនលាន់មាត់សរសើរគ្រប់គ្នា ៕

សូមទស្សនារូបភាពខាងក្រោម៖

Kwan Usamanee
Kwan Usamanee
Kwan Usamanee
Kwan Usamanee
Kwan Usamanee
Kwan Usamanee
Kwan Usamanee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]