ពេលកូនអាលែកហ្ស៊ីនឹងទឹកដោះគោមានន័យថា ប្រព័ន្ធភាពស៊ាំរបស់ដែលជាធម្មតាជួយប្រឆាំងនឹងការឆ្លងរោគផ្សេងៗនោះ មានប្រតិកម្មខ្លាំងជ្រុលទៅនឹងប្រូតេអ៊ីនក្នុងទឹកដោះគោ។ ពេលកូនបៅទឹកដោះគោ រាងកាយកូននឹងគិតថាប្រូតេអ៊ីនទាំងនោះជាសារធាតុបង្កគ្រោះថ្នាក់ ហើយរាងកាតខំទប់ទល់ជាមួយប្រូតេអ៊ីនទាំងនោះ។ ការប្រឆាំងនេះ បង្កជាប្រតិកម្មអាលែកហ្ស៊ី ដោយសាររាងកាយបានបញ្ចេញសារធាតុគីមីឈ្មោះថាហ៊ីស្តាមីន(Histamine)។
ក្មេងៗបៅម្សៅទឹកដោះគោអាចមានប្រតិកម្មអាលែកហ្ស៊ី ហើយប្រតិកម្មនេះអាចនឹងលេចចេញជារោគសញ្ញានៅពេលកូនបៅម្សៅទឹកដោះគោនៅប៉ុន្មានថ្ងៃដំបូង ឬប៉ុន្មានសប្ដាហ៍បន្ទាប់។ ក្មេងៗដែលបៅដោះម្ដាយមានកត្តាប្រឈមនឹងប្រតិកម្មជាមួយទឹកដោះគោទាប ជាងក្មេងដែលបៅម្សៅទឹកដោះគោ។ ចំណែកការសិក្សាខ្លះទៀតបង្ហាញថា ទឹកដោះពពែ ក៏កម្រនឹងធ្វើក្មេងមានប្រតិកម្មអាលែកហ្ស៊ីដែរ បើធៀបនឹងទឹកដោះគោ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. រោគសញ្ញាប្រតិកម្មម្សៅទឹកដោះគោ
កូនបើកូនមានប្រតិកម្មអាលែកហ្ស៊ីនឹងម្សៅទឹកដោះគោ រោគសញ្ញាអាចនឹងលេចចេញដូចជា៖
- ដកដង្ហើមឮសំឡេងឆ្មា
- ក្អក
- មិនស្រួលក្នុងពោះ
- ក្អួត
- រាក
- រមាស់ស្បែក ភ្នែក ឬហៀរទឹកភ្នែក
- ឡើងកន្ទាលត្រអាក
- ហើម
- អាចមានសម្ពាធឈាមចុះទាប
ស្ថានភាពធ្ងន់ ឬស្រាលនៃប្រតិកម្មអាលែកហ្ស៊ីអាចមានសភាពផ្សេងៗគ្នាពីក្មេងម្នាក់ទៅម្នាក់ទៀត។ មួយវិញទៀត ពេលខ្លះកូនយើងបៅម្សៅទឹកដោះគោដំបូងៗមិនសូវមានប្រតិកម្មទេ តែក្រោយៗមកទៀតក៏មានប្រតិកម្មកាន់តែខ្លាំង ក៏មានដែរ។ ការណ៍នេះមានន័យថាថ្វីបើដំណាក់កាលដំបូងៗមានប្រតិកម្មកម្រិតស្រាល តែនៅពេលបន្ទាប់អាចនឹងប្រតិកម្មធ្ងន់ធ្ងរក៏មាន។
ចំណាំ៖
ក្មេងខ្លះអាចមានបញ្ហាមិនស៊ាំនឹងទឹកដោះគោ ដែលអាចញ៉ាំហើយប្រែជារាក ឈាមក្នុងលាមក មិនព្រមញ៉ាំ ឬធ្វើឲ្យមានបញ្ហាក្នុងពោះ ឬចុកពោះ ដែលរោគសញ្ញានេះអាចកើតមានច្រើនម៉ោងក្រោយញ៉ាំ ឬក្រោយញ៉ាំបានច្រើនដង។
ក្មេងខ្លះអាចមានបញ្ហាមិនស៊ាំជាមួយជាតិឡាក់តូសក្នុងទឹកដោះគោ។ បញ្ហានេះធ្វើឲ្យរាងកាយកូនជួបបញ្ហាពិបាករំលាយទឹកដោះគោ។
បើសិនជាប៉ាម៉ាក់មិនច្បាស់ថា កូនមានប្រតិកម្មអាលែកហ្ស៊ី ជាមួយទឹកដោះគោ ឬមានបញ្ហានឹងជាតិឡាក់តូសក្នុងម្សៅទឹកដោះគោ គួរជួបពិភាក្សាជាមួយគ្រូពេទ្យ។
២. បើកូនមិនអាចបៅម្សៅទឹកដោះគោបាន គួរធ្វើម៉េច?
បើម៉ាក់ៗបំបៅកូនដោយទឹកដោះ ហើយឃើញថាកូនមានប្រតិកម្មអាលែកហ្ស៊ី ពេលម៉ាក់ៗញ៉ាំទឹកដោះគោ ឬអាហារធ្វើពីទឹកដោះគោ ម៉ាក់ៗគួរពិភាក្សាជាមួយគ្រូពេទ្យ
ដូចគ្នាដែរ បើម៉ាក់ៗបំបៅកូនដោយម្សៅទឹកដោះគោ ហើយឃើញកូនមានប្រតិកម្មអាលែកហ្ស៊ី ម៉ាក់ៗគួរពិភាក្សាជាមួយគ្រូពេទ្យ ហើយគ្រូពេទ្យអាចនឹងណែនាំម៉ាក់ៗឲ្យប្ដូរប្រភេទម្សៅទឹកដោះសត្វដែលកំពុងប្រើទៅប្រភេទផ្សេង។
ការសិក្សាមួយចំនួនបានលើកឡើងថា ទឹកដោះពពែក្រៅពីសម្បូរសារធាតុចិញ្ចឹមច្រើន នៅមានអត្ថប្រយោជន៍ផ្សេងទៀតដូចជា៖
- មានប្រូតេអ៊ីនងាយរំលាយ
- មិនសូវបង្កបញ្ហាប្រតិកម្មអាលែកហ្ស៊ីដូចទឹកដោះគោ
- មានប្រយោជន៍ដល់សុខភាពបេះដូង។
ដូចនេះ ម៉ាក់ៗ ក៏អាចពិភាក្សាជាមួយគ្រូពេទ្យ បើកូនអាលែកហ្ស៊ីនឹងម្សៅទឹកដោះគោ អាចងាកមកប្រើម្សៅទឹកដោះពពែ វិញឬយ៉ាងណា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]