អាមេរិក៖ ពិតជាអស្ចារ្យខ្លាំងណាស់ ដែលមានក្មេងប្រុសម្នាក់មានអាយុត្រឹមតែ១៥ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែមានសមត្ថភាពយកអាចយកសញ្ញាប័ត្រកម្រិតបរិញ្ញាប័ត្របាន ដែលមនុស្សធម្មតាគឺពិតជាមិនអាចធ្វើដូចបាននោះឡើយ។

ដោយឡែក ក្មេងប្រុសរូបនេះ មានឈ្មោះថា Jack Rico មានអាយុ១៥ឆ្នាំ ប៉ុន្តែកម្រិតនៃការសិក្សាគឺប្រាកដជាមិនធម្មតានោះឡើយ ដោយថ្មីៗនេះ រូបគេទើបតែទទួលសញ្ញាប័ត្រកម្រិតបរិញ្ញាប័ត្ររួច ដែលនេះធ្វើឱ្យ​រូបគេក្លាយជាបញ្ញាវ័នវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រសាកលវិទ្យាល័យ Nevada ទីក្រុងLas Vegas ប្រទេសអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីលើនេះទៀត Rico បានទទួល សញ្ញាប័ត្របរិញ្ញាប័ត្ររង៤ផ្សេងទៀត ក្នុងរយៈពេល២ឆ្នាំនៅ មហាវិទ្យាល័យ Fullerton នៃរដ្ឋកាលីហ្វ័រញ៉ា នៅ ក្នុងអាយុត្រឹមតែ១៣ឆ្នាំប៉ុណ្ណោះ។

យ៉ាងណាមិញ មហាជនជាច្រើនដែលពិតជាសរសើរដល់ ក្មេងប្រុសរូបនេះ ដែលមានវ័យក្មេងប៉ុន្តែមានចិត្តតស៊ូ ប្រឹងរៀន ស្របពេលដែលក្មេងៗភាគច្រើនក្នុងពេលបច្ចុប្បន្ន មិនសូវខ្វាយខ្វល់រឿងរៀនសូត្រប៉ុន្មានឡើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Jack Rico
Jack Rico

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]