ភ្នំពេញ៖ កម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំទ្វីបអាស៊ី Property Guru Asia Property Awards ២០២១ ត្រូវបានបញ្ចប់ការវាយតម្លៃផ្តាច់ព្រ័ត្ត និងប្រកាសជ័យលាភីកាលពីយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ នេះជាមោទនភាពដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជា ដែលអ្នកអភិវឌ្ឍន៍ក្នុងស្រុកយើងបានយកឈ្នះអ្នកអភិវឌ្ឍន៍ល្បីៗក្នុងតំបន់ជាច្រើនជាង១០ប្រទេស ព្រមទាំងទទួលបានជ័យលាភីល្អដាច់គេប្រចាំទ្វីបអាស៊ី។

តាមរយៈការផ្សាយផ្ទាល់ចេញពីគេហទំព័រផ្លូវការនៃកម្មវិធីអន្តរជាតិដ៏ធំ Property Guru Asia Property Awards បានប្រកាសថា បុរី មេគង្គលែន ឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍គំនិតច្នៃប្រឌិតល្អដាច់គេទូទាំងទ្វីអាស៊ី Best Breakthrough Developer Asia ប្រចាំឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរ មេគង្គលែន ម្ចាស់ជ័យលាភីទ្វីបអាស៊ីនេះ ទើបតែបានឈ្នះពានរង្វាន់ប្រចាំប្រទេសកម្ពុជាកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១ ចំនួន២ពានរង្វាន់ និងរង្វាន់ទទួលស្គាល់ខ្ពស់បំផុត ៣រង្វាន់ រួចបន្តការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្តជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពូលៗ ដែលជាជ័យលាភីពីប្រទេសឯទៀតក្នុងទ្វីបអាស៊ី។ នេះពិតជាសមិទ្ធផលដ៏គួរអោយកោតសសើរ ដែលបញ្ជាក់យ៉ាងច្បាស់ពីការអភិវឌ្ឍន៍អចលនទ្រព្យប្រទេសកម្ពុជាយើងទៅលើ គុណភាព ស្តង់ដារ គំនិតច្នៃប្រឌិត ម៉ូតផ្ទះស្អាត គឺទទួលបានការវាយតម្លៃខ្ពស់ជាងប្រទេសផ្សេងៗក្នុងតំបន់។

កម្មវិធីប្រកួតប្រជែងអន្តរជាតិដ៏ល្បី ពានរង្វាន់អចលនទ្រព្យ Property Guru ២០២១ ទ្វីបអាស៊ី នេះគឺជាកម្មវិធីប្រកួតប្រជែង ដោយមានការចូលរួមពីជ័យលាភីអចលនទ្រព្យផ្តាច់គេប្រចាំប្រទេស ច្រើនជាង១០ប្រទេសក្នុងទ្វីបអាស៊ី មានដូចជា ប្រទេស សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម ហ្វីលីពិន ។-ល-។ ហើយការវាយតម្លៃនេះ គឺឆ្លងកាត់ការសម្រិតសម្រាំងពីអ្នកជំនាញអន្តរជាតិដោយផ្អែកទៅលើស្តង់ដារ និងវិជ្ជាជីវៈកម្រិតពិភពលោក ដើម្បីស្វែងរកជ័យលាភីល្អផ្តាច់គេទូទាំងទ្វីបអាស៊ី។

ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូការប្រកាសចេញពីផេកផ្លូវការ Property Guru Asia Property Awards៖

វីដេអូ
វីដេអូ
បុរីមេគង្គលែន
 ពានរង្វាន់ Best Breakthrough Developer Asia ប្រចាំឆ្នាំ២០២១  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]