បរទេស៖ កាលពីថ្មីៗនេះ តារាចម្រៀងប៉ុប Britney Spears ត្រូវបានគេនិយាយថា បានលុបឈ្មោះឪពុកម្តាយ និងបងប្អូនរបស់នាងចេញពីបញ្ជីអញ្ជើញរៀបការរបស់នាង និងគូដណ្តឹងដែលត្រូវបានគេស្គាល់ថា ជាតារាសម្ដែង Sam Asghari។
ជាក់ស្តែង តាមប្រភពស្និទ្ធនឹងនាងបានប្រាប់ Us Weekly ថា រហូតមកដល់ពេលនេះ មិនទាន់មានសមាជិកគ្រួសាររបស់នាងណាម្នាក់ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីមង្គលការនោះទេ ដោយភាពមិនចុះសម្រុងរបស់ Britney ជាមួយគ្រួសាររបស់នាងគឺកាន់តែឃ្លាតឆ្ញាយមែនទែន ហៅលែងឬហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទៀតសោតតារាចម្រៀងរូបនេះ មិនត្រឹមតែចោទប្រកាន់ឪពុកបង្កើតរបស់ខ្លួនថារំលោភសិទ្ធិរបស់នាងនោះទេ នាងថែមទាំងរិះគន់ម្តាយ និងប្អូនស្រីរបស់នាងថា រួមគំនិតជាមួយឪពុកគេ កេងប្រវ៏ញ្ជប្រាក់ជាច្រើនឆ្នាំ ប្រែជីវិតនាងដូចជាទាសករ ដោយរូបនាងធ្លាប់បានប្រាប់តុលាការថា នាងចង់ប្តឹងគ្រួសាររបស់នាងទាំងមូល ជាពិសេសឪពុករបស់នាង និងអ្នកពាក់ព័ន្ធ «សមនឹងទទួលការជាប់គុក»។
តួយ៉ាង Britney កំពុងរៀបចំរៀបមង្គលការជាមួយ Sam Asghari បន្ទាប់ពីនាងត្រូវបានឈ្នះក្តីពីក្រុមគ្រួសារក្នុងការអាណាព្យាបាល ដោយប្រភពដដែលបានបន្តថា នាងមិនអាចរង់ចាំរៀបការ និងចាប់ផ្តើមជីវិតថ្មី ថែមទាំងសប្បាយចិត្តខ្លាំងណាស់ ដែលទីបំផុតនាងអាចធ្វើការសម្រេចចិត្តសំខាន់ៗ សម្រាប់ជីវិតនាងដោយផ្ទាល់ ។
តារាចម្រៀងវ័យ ៤០ ឆ្នាំរូបនេះ បានទាមទារសេរីភាពរបស់នាងកាលពីខែវិច្ឆិកា បន្ទាប់ពីអស់ពេលជាង ១៣ ឆ្នាំក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់ឪពុកបង្កើតរបស់នាង។ ចៅក្រមបានប្រកាសពីការបញ្ចប់ភាពជាអ្នកអាណាព្យាបាល ដោយតុលាការយល់ឃើញថា នាងមានសិទ្ធិផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិ លែងចាំបាច់ពឹងពាក់នរណាម្នាក់ទៀតហើយ៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]