តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ បវរកញ្ញាកម្ពុជា កញ្ញាងិន ម៉ារ៉ាឌី បានសាងភាពភ្ញាក់ផ្អើលដល់មហាជន និងហ្វេនៗដែលជាអ្នកនិយមគាំទ្រជាខ្លាំង ក្រោយពេលដែលបវរកញ្ញាឯកចក្រវាលកម្ពុជារូបនេះ បានបង្ហាញសម្រស់ដ៏ស្រស់ស្អាតនៅក្នុងឈុតរាត្រីស្រមោលសរ រហូតទទួលបានការសរសើរពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។
ជាក់ស្តែងនៅក្នុងឈុតរាត្រីស្រមោលសរ ពណ៌សរំលេចដោយឌិនពណ៌ទឹកមាស អមដោយរំយោលស្បែកខ្សែមួយៗយ៉ាងប្រណីត គួបផ្សំនឹងសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិរបស់បវរកញ្ញាឯកចក្រវាលកម្ពុជា កញ្ញាងិន ម៉ារ៉ាឌី ផងទៀតនោះ រឹងរឹតតែបង្កើនសម្រស់ និងសោភ័ណភាពឲ្យបវរកញ្ញាកម្ពុជាស្អាតខ្លាំង ដូចទេពអប្សរ នៅក្នុងឈុតរាត្រីស្រមោលសរមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ គួរបញ្ជាក់ផងដែលថា បវរកញ្ញាកម្ពុជា កញ្ញាងិន ម៉ារ៉ាឌី នឹងត្រូវបង្ហាញខ្លួនក្នុងនាមជាបេក្ខនារីតំណាងឲ្យកម្ពុជា ចូលរួមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃអាទិត្យនេះផ្ទាល់តែម្តង៕
ចង់ឃើញថាតើបវរកញ្ញាកម្ពុជា ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]