កូរ៉េខាងត្បូង៖ បើតាមសារព័ត៍មានរបស់កូរ៉េខាងត្បូង បានរាយការណ៍នៅព្រឹកនេះថា Siwon សមាជិកក្រុម Super Junior ដែលគ្រោងនឹងមានវត្តមាន បង្ហាញខ្លួន ក្នុងកម្មវិធី Mnet Asian Music Awards (MAMA) ឆ្នាំ ២០២១បានធ្វើតេស្តវិជ្ជមានកូវីដ១៩។ តែយ៉ាងណា Siwon បានចាក់វ៉ាក់សាំងយ៉ាងពេញលេញ បន្ទាប់ពីបានទទួលការចាក់លើកទី២ របស់លោក កាលពីខែកញ្ញា។

សមាជិកក្រុម Super Junior និងបុគ្គលិកដែលទាក់ទងផ្សេងទៀតកំពុងរង់ចាំលទ្ធផលតេស្ត PCR របស់ពួកគេ ដោយ Siwon ត្រូវធ្វើចត្តាឡីស័កក្នុងកន្លែងដាច់ដោយឡែក ហើយត្រូវខកខានលែងបានចូលរួមក្នុងកម្មវិធី MAMA។ក្នុងនោះ ផលិតកម្ម SM Entertainment បានចេញសេចក្តីថ្លែងការណ៍ដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផលិតកម្ម SM Entertainment

ជាមួយនឹងមេរោគបំប្លែងថ្មី Omicron ថ្មី និងករណីឆ្លងជំងឺកូវីដ ដែលកំពុងកើនឡើង ប្រទេសកូរ៉េខាងត្បូង បាននឹងកំពុងបង្រ្កាបលើការប្រមូលផ្តុំជួបជុំសង្គមដែលដោយកំណត់ទំហំនៃការជួបជុំឯកជនត្រឹមមនុស្ស ៦នាក់ក្នុងទីក្រុងសេអ៊ូល។អ្នកដំណើរអន្តរជាតិទាំងអស់ក៏ត្រូវតែឆ្លងកាត់ការធ្វើតេស្ត PCR និងការនៅដាច់ដោយឡែករយៈពេល ១០ ថ្ងៃដោយមិនគិតពីលទ្ធផលតេស្តអវិជ្ជមាន ដែលជាហេតុផលនៅពីក្រោយអវត្តមានរបស់ BTS ពី MAMA នៅឆ្នាំនេះផងដែរ៕

Siwon
Siwon
Siwon
Siwon
Super Junior
Super Junior

ប្រភព៖ koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]