ភ្នំពេញ៖ ដូចដែលប្រិយមិត្តជ្រាបហើយថា កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ជាតារាប្រុសមួយរូបដែលមានទេពកោសល្យផ្នែកចម្រៀងនេះជាច្រើនឆ្នាំណាស់មកហើយ។ ហើយកន្លងមហាជនមិនថាចាស់ឬក្មេងក៏និយមចូលចិត្តនិងស្គាល់ពីភាពល្បីល្បញរបស់លោកស្ទើរពេញផ្ទៃប្រទេសផងដែរ។

ទន្ទឹម​នឹង​នេះ ក្រៅ ពីអាចច្រៀងបានយ៉ាងពីរោះ បើងាកមកចាប់អារម្មណ៍រូបសម្បត្តិរបស់ម្ចាស់បទ «ពឺតៗ» រូបនេះ ក៏សង្ហាមិនណយដែរ។ ដោយលោកមានរូបរាងខ្ពស់ស្រឡះ សាច់ដុំធំៗមាំមួន មើលទៅ សង្ហាមិនចាញ់តារាដទៃនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស បើមើលតាមរយៈរូបភាពខាងក្រោម ដែលតារារូបនេះ ទើបតែបង្ហោះលើបណ្ដាញសង្គមថ្មីៗនេះ យើងឃើញថា ហ្វេនៗជាច្រើននាំគ្នាសរសើរព្រោងព្រាត ព្រោះតែស្ទាយ៍ដែលលោកតែងខ្លួនលើកនេះ វាមានភាពលេចធ្លោ ទាន់សម័យ ហើយជាម៉ូតសម្លៀកបំពាក់បែបស្ទាវៗសម័យថ្មីថែមទៀត ទើបធ្វើឲ្យតារាប្រុសរូបនេះស្លៀកពាក់ទៅ  មើលទៅ លោកនៅ តែសង្ហាក្មេងជាងវ័យដដែល ខណៈពេលនេះរូបលោកមានអាយុច្រើន និងមានកូនធំៗជិតទន្ទឹមខ្លួនទៅ ហើយក៏ដោយ៕

សូមទស្សនារូបភាពខាងក្រោម៖

 ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
រូបថ្មី ខេមរៈ សិរីមន្ត
រូបថ្មី ខេមរៈ សិរីមន្ត
រូបថ្មី ខេមរៈ សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត