រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អតីតតារាសម្តែងប្រុស លោក ស៊ុក សោភា បានសម្រេចចិត្តឡើងយន្តហោះ ត្រឡប់ទៅប្រទេសអូស្ត្រាលីវិញ ក្រោយពីលោកបានមកលេងប្រទេសកម្ពុជា បានរយៈពេលប្រមាណ ៣ ខែ។

ជាមួយគ្នានេះ លោក ស៊ុក សោភា បានបង្ហោះរូបភាពលោនៅក្នុងយន្តហោះ ដោយភ្ជាប់ជាមួយសារដែលមានខ្លឹមសារដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស៊ុក សោភា

ក្នុងនោះ លោក ស៊ុក សោភា បានចាយពេលកន្លងមកនៅក្នុងប្រទេសកម្ពុជា ដើរលេងកម្សាន្តនៅកន្លែងកម្សាន្តនានាជាច្រើន។។ បើទោះបីជាតារាសម្តែងរូបនេះ មិនសូវជាសប្បាយចិត្តប៉ុន្មានឡើយ ព្រោះតែការបែកបាក់ចែកផ្លូវគ្នាជាមួយភរិយា ចាកចោលកូនជាទីស្រលាញ់ នៅក្នុងប្រទេសអូស្ត្រាលី ដែលជាផ្ទះទី២របស់លោក។

ចំពោះការឡើងយន្តហោះ ត្រឡប់ទៅប្រទេសអូស្រ្តាលីវិញ ស្របពេលដែលភាពតានតឹងទំនាក់ទំនងរវាងលោក និងអតីតភរិយា ហាក់ស្ងប់ស្ងាត់មួយរយៈពេលមកហើយ។

ទាក់ទិននឹងរឿងនេះ មហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីលោក ស៊ុក សោភា សម្រេចចិត្តវិលត្រឡប់ទៅទឹកដីអូស្ត្រាលី ព្រោះថាគេសង្ស័យថា តារាសម្តែងរូបនេះ និងអតីតភរិយាលោក ទំនងជាត្រូវរ៉ូវជានាគ្នាវិញហើយ៕

ស៊ុក សោភា
ស៊ុក សោភា
ស៊ុក សោភា
ស៊ុក សោភា និងអតីតភរិយា
ស៊ុក សោភា និងអតីតភរិយា
ស៊ុក សោភា និងអតីតភរិយា
ស៊ុក សោភា និងអតីតភរិយា
ស៊ុក សោភា ឡើងយន្តហោះត្រឡប់ទៅ អូស្ត្រាលីវិញ
ស៊ុក សោភា ឡើងយន្តហោះត្រឡប់ទៅ អូស្ត្រាលីវិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]