ភ្នំពេញ៖ នាពេលថ្មីៗនេះ ចំនួនអ្នកដែលបានចុះបញ្ជីប្រើប្រាស់នៅ កម្ពុជាមានចំនួនកើនឡើងយ៉ាង គំហុកដោយរថយន្តមាន៩២គ្រឿង ចំណែកម៉ូតូកើនដល់ ៥,២លានគ្រឿង។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ដោយឡែក ត្រឡប់ទៅ អតីតកាលនៅ ក្នុងឆ្នាំ១៩៩៨វិញ កម្ពុជាមានរថយន្តដែលចរាចរណ៍តាមដងផ្លូវនៅ ទូទាំងប្រទេសត្រឹមតែ៦,៥ម៉ឺនគ្រឿង និងម៉ូតូ មានត្រឹម៥០ម៉ឺនគ្រឿងប៉ុណ្ណោះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធ​​ដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី៦ធ្នូ ឆ្នាំ២០២១ ដោយបានបញ្ជាក់យ៉ាងខ្លីថា បច្ចុប្បន្នចំនួនរថយន្តនៅកម្ពុជា បានកើនរហូត៩២ម៉ឺនគ្រឿង ខណៈម៉ូតូកើនដល់៥,២លានគ្រឿង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កាលឆ្នាំ២០២០​មានរថយន្តសរុប៦៤០ ,១៨៣គ្រឿង ត្រូវបានចុះបញ្ជីបន្ថែម ដោយនៅក្នុងនោះរថយន្តធុនធ្ងន់ មាន១៥,៩៥៦គ្រឿង និងរថយន្តធន់តូចមាន ៩២,៩៥៨គ្រឿង។ ដោយឡែកម៉ូតូវិញ ក៏មានជាង៥៣ម៉ឺនគ្រឿងផងដែរ។ 

យ៉ាងណាមិញ បើគិតពីឆ្នាំ២០១៦ ២០២០ កម្ពុជាមានយានយន្ដចំនួន ២,៦៥០,១០៧គ្រឿង បានចុះបញ្ជី។ ដោយនៅ ក្នុងនោះគឺមានរថយន្ដធុនស្រាល ចំនួន៣១៨,៣៤៥គ្រឿង,  រថយន្ដធុនធ្ងន់ចំនួន៧១,៤៦៩គ្រឿង និងម៉ូតូ ចំនួន២,២៦០,២៩៣គ្រឿង៕

ប្រភព៖ ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

រូបភាពចរាចរណ៍នៅ កម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]