ភ្នំពេញ៖ បើទោះបីជាបញ្ហាកូវីដ១៩ នៅ មិនទាន់ធូរស្បើយនៅ ឡើយក៏ដោយ ប៉ុន្តែកាលពីយប់មិញនេះ លោក អុឹម​ ជីវ៉ា បានរៀបចំធ្វើកម្មវិធីខួបកំណើតរបស់ខ្លួនយ៉ាងអធិកអធម ដោយមានការគោរពតាមការណែនាំ និងអនុវត្តវិធានការកាពារបានល្អផងដែរ។

ជាមួយគ្នានេះ អ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ ក្នុងកម្មវិធីដដែលរបស់ អុឹម​ ជីវ៉ា ក៏បានអញ្ជើញភ្ញៀវកិត្តិយសដែលសុទ្ធតែជាអ្នកមានមុខមានមាត់ក្នុងសង្គម និងអ្នកជោគជ័យមានឈ្មោះល្បីក្នុងវិស័យលក់អនឡាញ ពិសេសក៏មានវត្តមានតារាអ្នកសិល្បៈល្បីៗជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ យើងឃើញមានតារាសម្ដែងនិងតារាចម្រៀងល្បីៗដូចជាលោក នៅ  ស៊ីនឿន កញ្ញា ពៅ  លីដា លោក ពៅ  ពិសិដ្ឋ បញ្ញា សិទ្ធ ម៉ាដូណា ឌួង ហ្សូរីដា អ៊ុន សុធា ព្រមទាំងតារាល្បីៗមួយចំនួនទៀត បានធ្វើខ្លួនយ៉ាងស្រស់ស្អាត ស្រស់សង្ហាមកចូលរួមអបអរយ៉ាងសប្បាយរីករាយ និងនិយាយពាក្យជូនពរទៅ កាន់តារាប្រុសរូបនេះក្នុងថ្ងៃពិសេសជាច្រើនហូរហែផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អុឹម​ ជីវ៉ា
តារាចូមរួមពិធី អុឹម​ ជីវ៉ា
តារាចូមរួមពិធី អុឹម​ ជីវ៉ា
តារាចូមរួមពិធី អុឹម​ ជីវ៉ា
តារាចូមរួមពិធី អុឹម​ ជីវ៉ា
តារាចូមរួមពិធី អុឹម​ ជីវ៉ា
តារាចូមរួមពិធី អុឹម​ ជីវ៉ា
តារាចូមរួមពិធី អុឹម​ ជីវ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ឹម ជីវ៉ា